ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ចុះឈ្មោះ បេក្ខភាព សម្រាប់បោះឆ្នោត ប្រធានាធិបតីថ្មីសរុប ៥៩២នាក់

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថាប្រទេសអ៊ីរ៉ង់បានសម្រេចបានការចុះឈ្មោះបេក្ខភាព ឈរឈ្មោះជាប្រធានាធិបតី សរុបចំនួន៥៩២នាក់គិតត្រឹមថ្ងៃសៅរ៍ ជាថ្ងៃចុងក្រោយម្សិលមិញនេះ។

ប្រធានផ្នែកទទួលបន្ទុកកិច្ចការងារ យុទ្ធនាការបោះឆ្នោត របស់អ៊ិរ៉ង់លោក Jamal Orf បានបញ្ជាក់ថាក្នុងចំណោមអ្នកនយោបាយ ទាំងអស់នោះគេដឹងថា ក្នុងនោះមានស្ត្រីចំនួន៤០នាក់និងបុរស ៥៥២នាក់ហើយការបោះឆ្នោត ជាផ្លូវការនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ខែមិថុនាខាងមុខនេះ។

អ្នកនយោបាយភាគច្រើនគឺមិនត្រូវបានគេស្គាល់ឡើយ លើកលែងតែអ្នកនយោបាយ ៣រូបដែលមានឈ្មោះល្បីក្នុងនោះ មានដូចជា អនុប្រធានាធិបតីដំបូង នៃបក្សកំណែទំរង់អតីតអ្នកនាំពាក្យ របស់រដ្ឋសភាពនិងប្រធាន តុលាការមួយរូបផង។

គួរឲ្យដឹងដែរថាការបោះឆ្នោត ជ្រើសរើស ប្រធានាធិបតីទី១៣ របស់អ៊ីរ៉ង់នឹងអនុញ្ញាតិឲ្យបេក្ខភាពទាំងអស់ក្នុងការធ្វើយុទ្ធនាការ ឃោសនា បោះឆ្នោតរយៈពេល២០ថ្ងៃ មុនការបោះឆ្នោតជាផ្លូវការត្រូវ បានធ្វើឡើង៕

ប្រែសម្រួល៖ស៊ុនលី

To Top