ព័ត៌មានអន្តរជាតិ

លោក បៃដិន អំពាវនាវឲ្យធ្វើកំណែទម្រង់ស្ថាប័នប៉ូលិស ក្នុងថ្ងៃខួប ១ឆ្នាំ នៃការសម្លាប់បុរសស្បែកខ្មៅលោក George Floyd

វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានអំពាវនាវឱ្យមានតម្រូវការ ក្នុងការអនុម័តច្បាប់កែទម្រង់ប៉ូលីស ដើម្បីនាំមកនូវ “ការផ្លាស់ប្តូរពិតប្រាកដ” នៅក្នុងប្រទេស បន្ទាប់ពីការសម្លាប់បុរសស្បែកខ្មៅលោក George Floyd នៅចំពោះមុខមន្រ្តីប៉ូលីសស្បែកស កាលពីមួយឆ្នាំមុន។

ការស្លាប់របស់បុរសស្បែកខ្មៅអាយុ ៤៦ ឆ្នាំនេះបានបង្កឱ្យមានការតវ៉ាយ៉ាងខ្លាំង ប្រឆាំងនឹងការរើសអើងជាតិសាសន៍ និងភាពសាហាវឃោរឃៅរបស់ ប៉ូលីសនៅទូទាំងសហរដ្ឋអាមេរិក និងនៅជុំវិញពិភពលោកដោយ មានមនុស្សជាច្រើនរន្ធត់ចិត្ត តាមរយៈវីដេអូឃ្លីបរបស់ Floyd ត្រដរខ្យល់នៅតាមផ្លូវ ក្រោមជង្គង់របស់មន្រ្តីប៉ូលីស Derek Chauvin ខណៈពេលដែលលោកត្រូវបានចាប់ខ្លួន។

នៅក្នុងសេចក្តីថ្លែងការណ៍ ដើម្បីរំលឹកខួបមួយឆ្នាំនៃឧប្បត្តិហេតុនេះ លោកប្រធានាធិបតី បានលើកឡើងថា “ប៉ាបានផ្លាស់ប្តូរពិភពលោក” ។

ខណៈពេលដែលលោក Chauvin ត្រូវបានផ្តន្ទាទោសពីបទឃាតកម្មកាលពីខែមុនលោក បៃដិន បានលើកឡើងថា “ការផ្លាស់ប្តូរពិតប្រាកដ” នឹងតម្រូវឱ្យមន្រ្តីអនុវត្តច្បាប់ទទួលខុសត្រូវ ចំពោះការប្រព្រឹត្តខុសប្រក្រតី និងកសាង “ការជឿទុកចិត្តយូរអង្វែង” រវាងមន្រ្តីប៉ូលីស និងសហគមន៍ ដែលពួកគេគួរតែបម្រើ និងការពារ។

សេចក្ដីព្រាងច្បាប់នោះមានឈ្មោះថា George Floyd Justice in Policing Act បានអនុម័តច្បាប់តំណាងរាស្ត្ររួចហើយ។ វាព្យាយាមបង្កើនការទទួលខុសត្រូវ ចំពោះការប្រព្រឹត្តខុសនៃការអនុវត្តច្បាប់ កំណត់ការប្រើប្រាស់កម្លាំង ដែលមិនចាំបាច់ និងរឹតត្បិតការប្រើប្រាស់កម្លាំងបាយ។

លោក បៃដិន បានថ្លែងនៅពេលដែលលោកអំពាវនាវ ឱ្យមានសកម្មភាពនៅពេលប្រទេសនេះប្រឈមនឹង “សេចក្តីសង្ឃឹមរបស់ខ្ញុំ” ខ្ញុំពេញចិត្តចំពោះការខិតខំប្រឹងប្រែង ដោយស្មោះត្រង់ពីអ្នកប្រជាធិបតេយ្យ និងសាធារណរដ្ឋ ដើម្បីអនុម័តច្បាប់ ដែលមានអត្ថន័យនេះ” ៕

ដោយ ឈូក បូរ៉ា

To Top