Covid-19

វៀតណាម មានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន១៤០នាក់ នាំឲ្យតួលេខអ្នកឆ្លងសរុបកើនឡើងដល់ ៧.៥៧២នាក់

ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ថា វៀតណាម បានរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ-១៩ចំនួន១៤០នាក់ គិតត្រឹមម៉ោង ៦និង០០នាទីព្រឹក ដល់ម៉ោង៦និង០០ល្ងាច នៅថ្ងៃអង្គារនេះ ក្នុងនោះរាប់ទាំង អ្នកឆ្លងជំងឺក្នុងស្រុក ១៣៩នាក់ និងម្នាក់ជាអ្នកនាំចូលពីខាងក្រៅ ដែលនាំឲ្យចំនួនតួលេខសរុបកើនឡើងដល់ ៧.៥៧២នាក់ ។

ក្រសួងសុខាភិបាលរបស់វៀតណាម បានឲ្យដឹងថា ករណីសហគមន៍ ក្នុងនោះរាប់ទាំង៧៩នាក់ ត្រូវបានរាយការណ៍នៅខេត្តភាគខាងជើង ដែលជាកន្លែងឆ្លងជំងឺរាតត្បាតខ្លាំង គឺខេត្ត Bac Giang ហើយ១៩នាក់ នៅខេត្តជាប់គ្នា គឺខេត្ត Bac Ninh និងភាគខាងត្បូងក្រុងហូជីមិញ និង១២នាក់ នៅភាគខាងជើងខេត្ត Lang Son ។

ភាគច្រើននៃពួកគេ ជាអ្នកប៉ះពាល់ករណីដែលឆ្លងពីមុន ឬមានពាក់ព័ន្ធនឹងការនៅប្រមូលផ្តុំគ្នា ដែលជាការឆ្លងជំងឺក្នុងស្រុក ។

នៅទូទាំងប្រទេស អ្នកជំងឺកូវីដ-១៩ចំនួន៣.០៤៣នាក់ បានជាសះស្បើយពីជំងឺ និងជាង ១៤៥.០០០ករណី ត្រូវបានធ្វើចត្តាឡីស័ក និងបានតាមដាន ។ ក្រសួងបានឲ្យដឹងដូច្នេះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top