ព័ត៌មានអន្តរជាតិ

ជប៉ុននឹងផ្តល់ជំនួយ វ៉ាក់សាំង AstraZeneca ជាង ១,២លានដូស ដល់កោះតៃវ៉ាន់ ជាការដឹងគុណ ក្នុងហេតុការណ៍ រញ្ជូយដីកន្លងមក

បរទេស៖ រដ្ឋមន្រ្តីក្រសួងការបរទេស ជប៉ុន Toshimitsu Motegi បាននិយាយនៅថ្ងៃសុក្រថា ប្រទេសជប៉ុន បានសម្តែងការត្រៀមខ្លួន ជាស្រេច ក្នុងការបញ្ជូន វ៉ាក់សាំងការពារជំងឺ កូវីដ១៩ ប្រភេទ AstraZeneca ចំនួនជាងមួយលានដូស ដោយមិនគិតថ្លៃ ដល់កោះតៃវ៉ាន់ តាមការស្នើសុំ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Motegi នៅក្នុងសន្និសីទសារព័ត៌មានថា « ឆ្លើយតបទៅនឹងសំណើ របស់កោះតៃវ៉ាន់, ជប៉ុននឹងផ្គត់ផ្គង់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ចំនួន ១,២៤ លានដូស ដោយមិនគិតថ្លៃ ។ ក្នុងកំឡុងពេលរញ្ជួយដី នៅជប៉ុន ប្រជាជនតៃវ៉ាន់ ស្ថិតក្នុងចំណោមមនុស្សដំបូងគេ ដែលបានឆ្លើយតប និង បាននាំគ្នាបញ្ជូនជំនួយ មកជប៉ុន នេះជាភាពស្រស់ថ្លា នៅក្នុងការចងចាំ របស់យើង។ ដូច្នេះហើយ យើងបញ្ជូនវ៉ាក់សាំងនេះ ជាសញ្ញានៃភាពជាដៃគូ សំខាន់និងមិត្តភាពនេះ។

ផ្ទាំងពាណិជ្ជកម្ម

រដ្ឋាភិបាលជប៉ុន បានធ្វើកិច្ចសន្យារួចហើយ សម្រាប់វ៉ាក់សាំង ១២០ លានដូសរបស់ក្រុមហ៊ុន AstraZeneca ប៉ុន្តែបានសំរេចចិត្ត មិនចាក់ថ្នាំបង្ការនេះ នៅទូទាំងប្រទេស ដោយសារតែរបាយការណ៍ នៃការកកឈាម៕

ប្រែសម្រួលៈ ណៃ តុលា

To Top