ព័ត៌មានអន្តរជាតិ

អាមេរិក៖ ពួកហូធីនៅយេម៉ែន ត្រូវទទួលខុសត្រូវ យ៉ាងធំក្នុងជម្លោះ

បរទេស៖សហរដ្ឋអាមេរិក នៅថ្ងៃសុក្រនេះ បានធ្វើការថ្កោលទោស ចំពោះពួកឧទ្ទាមហូធី សម្រាប់ភាពបរាជ័យ នៃបទឈប់បាញ់គ្នានៅយេម៉ែន នាថ្ងៃសុក្រនេះ និងបានចោទពួកគេពីបទមិនចាត់វិធានការផ្សេងទៀត ឆ្ពោះទៅរកការបញ្ចប់ជម្លោះ។

ក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយដូច្នេះថា “ស្របពេលមានអ្នកបង្កបញ្ហាជាច្រើន នៅក្នុងប្រទេសយេម៉ែននោះ ពួកឧទ្ទាមហូធី ត្រូវទទួលខុសត្រូវយ៉ាងធំ សម្រាប់ការបដិសេធមិនចូលរួមដ៏មានអត្ថន័យ លើបទឈប់បាញ់គ្នា និងចាត់វិធានការដោះស្រាយជម្លោះជិត៧ឆ្នាំ ដែលបានបង្កទុក្ខវេទនាដល់ប្រជាជនយេម៉ែន”។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសអាមេរិកបានប្រាប់ថា ប្រេសិតពិសេសអាមេរិកទទួលបន្ទុកកិច្ចការយេម៉ែន លោក Tim Lenderking បានវិលត្រឡប់ពីដំណើរទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីត អូម៉ង់ សហភាពអារ៉ាប់រួម និងហ្ស៊កដានី ជាទីដែលលោកបានពិភាក្សាអំពីវិបត្តិមនុស្សជាតិនិងសេដ្ឋកិច្ចនៅក្នុងប្រទេសយេម៉ែន ជាមួយមន្ត្រីរដ្ឋាភិបាល ដៃគូយេម៉ែននិងអន្តរជាតិនានា។

គួរបញ្ជាក់ថា ចាប់តាំងពីឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកនៅក្នុងខែមករាមក លោក ចូ បៃដិន បានធ្វើប្រទេសយេម៉ែនឲ្យជាអាទិភាពមួយ និងបានតែងតាំងលោក Lenderking ឲ្យជួយស្តារកិច្ចប្រឹងប្រែងសន្តិភាពអង្គការសហប្រជាជាតិដែលជាប់គាំង៕

To Top