ព័ត៌មានអន្តរជាតិ

ចាប់ខ្លួនបុរសម្នាក់ ព្យាយាមប្លន់យន្តហោះ អាមេរិក

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថាបុរសម្នាក់ ត្រូវបានគេចាប់ខ្លួន បន្ទាប់ពីរូបគាត់ បានរងការចោទ ប្រកាន់ថាបានប៉ុនប៉ង់ ក្នុងការចូលទៅដល់បន្ទប់ អ្នកបើកបរយន្តហោះ របស់ក្រុម Delta Air Lines ។

អជ្ញាធរបានបញ្ជាក់ថា បុរសរូបនេះ បានព្យាយាមចូលទៅក្នុងបន្ទប់ ពីឡូត បើកយន្តហោះ នៅក្នុងជើងហោះហើរមួយ ដែលត្រូវធ្វើដំណើរពីទីក្រុង Los Angeles ទៅកាន់ទីក្រុង Nashville ប៉ុន្តែបានត្រឹមបរាជ័យ។

ក្រុមហ៊ុន Delta ក៏បានចេញសេចក្តីថ្លែងការណ៍ ដោយមានទាំងការអបអរ ចំពោះក្រុមអ្នកធ្វើដំណើរ និងក្រុមអ្នកធ្វើការលើយន្តហោះ ដែលបាន សហការគ្នាយ៉ាងល្អ ក្នុងការចាប់ខ្លួនបុរសរូបនេះ បានភ្លាមៗក្នុងពេលដែលយន្តហោះ កំពុងហោះហើរ នៅលើអាកាសនៅឡើយ។

បន្ទាប៉ពីហេតុការណ៍នេះភ្លាម យន្តហោះបានបង្វែរមកចុះចត ជាបន្ទាន់នៅក្នុងទីក្រុង Albuquerque វិញដោយមិនមានបញ្ហា និងរបួសអ្នកដំណើរ រូបណាឡើយ ហើយក៏ត្រូវបានជន្លៀសចេញ ពីសំណាក់ក្រុមកងកម្លាំង សន្តិសុខផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top