ព័ត៌មានអន្តរជាតិ

សមាជិកព្រឹទ្ធសភា អាមេរិក៣រូប នឹងធ្វើទស្សនកិច្ចតៃវ៉ាន់

បរទេស៖សមាជិកព្រឹទ្ធសភា អាមេរិកចំនួន៣រូប នឹងធ្វើទស្សនកិច្ចកោះតៃវ៉ាន់ នៅថ្ងៃអាទិត្យនេះ ហើយនឹងជួបជាមួយ ប្រធានាធិបតីតៃវ៉ាន់ គឺលោកស្រី ត្សៃ អ៊ីងវិន ដើម្បីពិភាក្សាគ្នា អំពីបញ្ហាសន្តិសុខ និងបញ្ហាដទៃទៀត នេះបើយោងតាម សម្តីរដ្ឋាភិបាលតៃវ៉ាន់ និងស្ថានទូតក្រៅផ្លូវការ របស់អាមេរិក ក្នុងទីក្រុងតៃប៉ិ បាននិយាយនៅថ្ងៃសៅរ៍នេះ ហើយដំណើរទស្សនកិច្ចនេះ ទំនងជានឹងធ្វើឲ្យចិនខឹង។

សហរដ្ឋអាមេរិក ក៏ដូចជាប្រទេសភាគច្រើន ផ្សេងទៀតដែរ គឺមិនមានចំណងមិត្តភាព ការទូតផ្លូវការ ជាមួយកោះតៃវ៉ា់ន់ ដែលចិនអះអាងកម្មសិទ្ធិនោះទេ ប៉ុន្តែអាមេរិក គឺជាអ្នកគាំទ្រ អន្តរជាតិនិងជាអ្នកផ្គត់ផ្គង់ អាវុធដ៏សំខាន់បំផុត របស់តៃវ៉ាន់។

វិទ្យាស្ថានសហរដ្ឋអាមេរិក នៅកោះតៃវ៉ាន់ បាននិយាយថា លោក Tammy Duckworth និងលោក Dan Sullivan មកពីគណៈកម្មការសេវាកម្មប្រដាប់អាវុធព្រឹទ្ធសភា និងលោក Christopher Coons មកពីគណៈកម្មការចំណងមិត្តភាពបរទេសព្រឹទ្ធសភា នឹងធ្វើទស្សនកិច្ចកោះតៃវ៉ាន់នៅថ្ងៃអាទិត្យ ជាផ្នែកនៃដំណើរទស្សនកិច្ចកាន់តែធំមកកាន់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

វិទ្យាស្ថានអាមេរិកនោះ តាមសេចក្តីរាយការណ៍ បាននិយាយបន្ថែមទៀតយ៉ាងដូច្នេះថា “គណៈប្រតិភូព្រឹទ្ធសភាត្រីភាគីនោះ នឹងជួបជាមួយថ្នាក់ដឹកនាំតៃវ៉ាន់ជាន់ខ្ពស់ ដើម្បីពិភាក្សាគ្នា អំពីចំណងមិត្តភាព អាមេរិកនិងតៃវ៉ាន់ សន្តិសុខក្នុងតំបន់ និងបញ្ហាផលប្រយោជន៍គ្នា សំខាន់ៗ ផ្សេងទៀត”៕

ប្រែសម្រួល៖ប៉ាង កុង

To Top