បរទេស៖ យោងតាមការបញ្ជាក់របស់ វិមានក្រមឡាំងនៅថ្ងៃចន្ទនេះបានឲ្យដឹងថា លោកប្រធានាធិបតីរុស្សីលោកពូទីនទើបតែបានធ្វើការ ចុះហត្ថលេខាជាផ្លូវការហើយក្នុង
ការដកប្រទេសរុស្សីចេញពី សន្ធិសញ្ញាបើកចំហជើងមេឃឬ Open Skies Treaty។
គួរឲ្យដឹងដែរថាសន្ធិសញ្ញា នេះដែលត្រូវបានដាក់ឲ្យចូលអនុម័តប្រើប្រាស់ជាផ្លូវការតាំងតែ ពីឆ្នាំ២០០២គឺជាសន្ធិសញ្ញាដែលអាចអនុញ្ញាតិឲ្យប្រទេស ជាហត្ថលេខីក្នុងការប្រតិបត្តិការ ហោះហើររយៈពេលខ្លីណាមួយ ដោយមិនប្រើប្រាស់យន្តហោះយោធា ទៅលើដែនអធិបតេយ្យនៃបណ្តាប្រទេសផ្សេងក្នុងការប្រមូលព័ត៌មាន ពាក់ព័ន្ធទៅនឹងទិន្នន័យនៃកងកម្លាំងយោធា។
រំលឹកដែរថារដ្ឋាភិបាល ក្រុងវ៉ាស៊ិនតោនបានប្រកាសដកខ្លួនចេញពីសន្ធិសញ្ញា នេះកាលពីឆ្នាំទៅហើយជាការឆ្លើយតបរដ្ឋមន្ត្រីក្រសួងការបរទេសរុស្សី ក៏បានប្រកាសកាលពីខែមករា
ផងដែរខ្លួនកំពុងតែដំណើរការ កិច្ចការងារផ្លុវច្បាប់នៅក្នុងស្រុកដើម្បីអាចដកខ្លួនចេញ ពីសន្ធិសញ្ញានេះផងដែរ។
ជាលទ្ធផលក្រុមប្រឹក្សារបស់ សហព័ន្ធរុស្សីនិងសភាជាន់ខ្ពស់របស់ប្រទេសបានឈាន ទៅដល់ការសម្រេចចិត្តរួមគ្នាមួយកាលពីថ្ងៃព្រឹកថ្ងៃពុធសប្តាហ៍មុន ដើម្បីអាចឲ្យរដ្ឋាភិបាលក្រុងមូស្គូក្នុងការ ចាប់ផ្តើមអនុវត្តន៍ទៅ លើកិច្ចការងារដកខ្លួនចេញពីសន្ធិសញ្ញានេះ៕ ប្រែសម្រួល៖ស៊ុនលី