ព័ត៌មានអន្តរជាតិ

ស្លាប់១៨នាក់ ក្នុងហេតុការណ៍ ឆេះរោងចក្រមួយកន្លែង នៅឥណ្ឌា

ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ថា មន្ត្រីមួយរូបមកពីនាយកដ្ឋានពន្លត់អគ្គីភ័យ បានឲ្យដឹងកាលពីថ្ងៃចន្ទថា ចំនួនអ្នកស្លាប់ដោយសារឧប្បត្តិហេតុអគ្គីភ័យ កើតឡើងនៅរដ្ឋ Maharashtra ប្រទេសឥណ្ឌាំ បានកើនឡើងដល់១៨នាក់ ។

អគ្គីភ័យបានកើតឡើង នៅក្រុង រដ្ឋខាងលើ Pune នៅឯរោងចក្រផលិតស្រោមដៃ អនាម័យ និងផលិតទឹកសុទ្ធមួយកន្លែង ។

មន្ត្រីមួយរូបមកពីនាយកដ្ឋានពន្លត់អគ្គីភ័យ បានប្រាប់ដល់ស៊ិនហួ តាមទូរស័ព្ទថា មានមនុស្សចំនួន៣៨នាក់ នៅក្នុងរោងចក្រ នៅគ្រាដែលមាន ភ្លើងបានឆាបឆេះឡើង ក្នុងចំណោមនោះ មនុស្ស២០នាក់ត្រូវបានជួយ សង្គ្រោះឲ្យមានសុវត្ថិភាព ។

រោងចក្រស្ថិតក្នុងតំបន់ ឧស្សាហកម្មមួយ ។

លោក Narendra Modi នាយករដ្ឋមន្ត្រីឥណ្ឌា បានរំលឺកទុក្ខដ៏ក្រៀមក្រំ ដល់ជនរងគ្រោះនៅក្នុងឧប្បត្តិហេតុអគ្គីភ័យនេះ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top