រីយ៉ូ ៖ ក្រសួងសុខាភិបាលប្រេស៊ីល បានឲ្យដឹងថា ប្រទេសប្រេស៊ីល បានចុះបញ្ជីការស្លាប់បន្ថែមទៀតចំនួន ២,៣៧៨ នាក់ពីជំងឺកូវីដ -១៩ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលធ្វើឱ្យចំនួនអ្នកស្លាប់ សរុបទូទាំងប្រទេសកើនឡើងដល់ ៤៧៦,៧៩២ នាក់ ។
យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ ព័ត៌មានចិនស៊ិនហួ បានឲ្យដឹងថា ក្រសួងសុខាភិបាលប្រេស៊ីល បានឲ្យដឹងថា សរុបចំនួនអ្នកឆ្លងជំងឺ ៥២,៩១១ នាក់ ត្រូវបានរកឃើញ ដែលបង្កើនចំនួន អ្នកឆ្លងសរុបកើន ឡើងដល់ ១៧,០៣៧,១២៩ នាក់ ។
ប្រទេសប្រេស៊ីល មានចំនួនអ្នកស្លាប់អ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ ខ្ពស់បំផុតទី ២ នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក និងចំនួនអ្នកឆ្លងជំងឺធំជាងគេទី ៣ នៅពីក្រោយ សហរដ្ឋអាមេរិក និងឥណ្ឌា ។
ប្រទេសអាមេរិកខាងត្បូងមួយនេះ កំពុងជួបប្រទះនូវរលក នៃការឆ្លងថ្មី ដែលមន្ទីរពេទ្យត្រូវបានគ្របដណ្ដប់ ដោយអ្នកជំងឺ។ វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ចំនួនជាង ៧២,៦ លានដូស ត្រូវបានផ្តល់ជូននៅទូទាំងប្រទេស ហើយប្រជាជនជាង ២៣ លាននាក់បាន ទទួលថ្នាំចំនួនទាំងពីរដូស៕
ដោយ ឈូក បូរ៉ា
