ព័ត៌មានអន្តរជាតិ

ម៉ុងហ្គោលី ចាប់ផ្តើមដំណើរការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ស្របពេលជំងឺកូវីដ-១៩ កំពុងឆ្លងរាតត្បាតខ្លាំង

ម៉ុងហ្គោលី៖ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ថា នៅថ្ងៃពុធនេះ ប្រទេសម៉ុងហ្គោលី បានចាប់ផ្តើមបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ចំពេលមានការរឹតត្បិត និងកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសដែលមានវាលខ្សាច់ ដ៏ធំល្វឹងល្វើយនេះមានប្រជាជនត្រឹមតែ ០៣លាន់នាក់ ប៉ុណ្ណោះ ។

អ្នកឈ្នះនឹងក្លាយជាប្រធានាធិបតីទី៦ របស់ម៉ុងហ្គោលី ចាប់តាំងពីការផ្លាស់ប្តូរដោយសន្តិភាព ពីកុម្មុយនិស្តទៅជាលទ្ធិប្រជាធិបតេយ្យនៅក្នុងឆ្នាំ១៩៩២ ។ លោក Battulga Khaltmaa មកពីគណបក្សប្រជាធិបតេយ្យ (MPP)ត្រូវបានរារាំងដោយរដ្ឋធម្មនុញ្ញមិន ឱ្យស្វែងរកអាណត្តិ៦ឆ្នាំទីពីរឡើយ ។

ក្នុងចំណោមបេក្ខជន អតីតនាយករដ្ឋមន្រ្តី លោក Ukhnaagiin Khurelsukh មកពីគណបក្សប្រជាជនម៉ុងហ្គោលី ដែលមានការគាំទ្រភាគច្រើននៅក្នុងសភា បានលើកឡើងនូវការព្រួយ បារម្ភអំពីការពង្រឹងលទ្ធភាពនៃការចូលរួមរបស់យោធា នៅក្នុងកិច្ចការសាធារណៈដោយសារតែប្រវត្តិរបស់គាត់ជាមួយ កងកម្លាំងប្រដាប់អាវុធ ។

គណបក្ស MPP ក៏គ្រប់គ្រងគណៈរដ្ឋមន្ត្រី និងគូប្រជែងធំជាងគេរបស់លោក Sodnomzunduin Erdene មកពីគណបក្សប្រជាធិបតេយ្យដែល ទន់ខ្សោយបានព្រមានថា បក្ស MPP ដែលឈ្នះតំណែងប្រធានាធិបតី នឹងគំរាមកំហែងម៉ុងហ្គោលី ជាមួយនឹងរបបផ្តាច់ការ ។

អតីតនាយកប្រតិបត្តិបច្ចេកវិទ្យា លោក Dangaasurengiin Enkhbat មកពីគណបក្សការងារជាតិមានការគាំទ្រតិចជាងមុន កំពុងឈរឈ្មោះជាបេក្ខជននៃគណបក្សទីបី ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top