អ៊ីស្តង់ប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ថា ទីភ្នាក់ងារព័ត៌មានរដ្ឋ Anadolu បានរាយការណ៍ថា ប៉ូលិសតួកគី នៅថ្ងៃចន្ទនេះ បានឃាត់ខ្លួនមន្ត្រីប៉ូលិសចំនួន៤៧នាក់ ដោយពួកគេមានជាប់សង្ស័យនឹងបណ្តាញ នៃការធ្វើរដ្ឋប្រហារមួយដែលបរាជ័យនៅក្នុងឆ្នំា២០១៦ ។
ទីភ្នាក់ងារខាងលើបានឲ្យដឹងថា ប៉ូលិសបានបើកប្រតិបត្តិការបង្ក្រាបនៅក្នុងខេត្តចំនួន៣២ ដើម្បីចាប់ខ្លួនជនសង្ស័យ តាមការបញ្ជាពីក្រុមសុភាចារបុរស នៅខេត្ត Balikesir ។
ក្រុមសុភាចារបុរសបានឲ្យដឹងថា ក្រុមជនសង្ស័យមានជាប់ពាក់ព័ន្ធនឹងសមាជិកដែលជាបណ្តាញ និងបានធ្វើការជួបប្រជុំគ្នាតាមរយៈទូរស័ព្ទ និងប្រតិបត្តិការសារទូរលេខ ទន្ទឹមនឹងនេះដែរ ពួកគេបានសិក្សានៅឯសាលាបណ្តុះបណ្តាលវិជ្ជាជីវៈប៉ូលិសជាន់ខ្ពស់នៅក្នុងខេត្ត Balikesir ។
រដ្ឋាភិបាលតួកគី បានរិះគន់ទៅលើមេដឹកនាំបណ្តាញដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក គឺលោក Fethullah Gulen ដែលជាអ្នកដឹកនាំក្នុងការធ្វើរដ្ឋប្រហារ នៅក្នុងខែកក្កដា ឆ្នាំ២០១៦ ដែលបានសម្លាប់មនុស្សអស់២៥០នាក់ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា