ម៉ូស្គូ ៖ យន្តហោះទម្លាក់គ្រាប់បែក យុទ្ធសាស្ត្រ Tu-160 របស់រុស្ស៊ី ២គ្រឿងបានហោះលើដែនទឹក អព្យាក្រឹត នៃសមុទ្របាល់ទិក កាលពីថ្ងៃអង្គារភ្លាមៗ បន្ទាប់ពីអង្គការ សន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) បានបញ្ចប់កិច្ចប្រជុំកំពូល មួយនៅទីក្រុងប្រ៊ុចសែល ។
ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា ការហោះហើរ របស់របស់យន្ដហោះទម្លាក់គ្រាប់បែក យុទ្ធសាស្រ្តទាំង ២គ្រឿងខាងលើនេះ អមដោយយន្តហោះចម្បាំង Su-35S និង Su-27 របស់រុស្ស៊ី ដោយបានចំណាយពេល ៨ ម៉ោង ។
យោងតានការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងថា នៅដំណាក់កាលជាក់លាក់នៃបេសកកម្មយន្តហោះរុស្ស៊ី ត្រូវបានអមដោយយន្ត ហោះចម្បាំងអ៊ីតាលី ដាណឺម៉ាក និងស៊ុយអែត។
ក្រសួងបានបន្ថែមថា ការហោះហើររបស់យន្តហោះទម្លាក់គ្រាប់ បែករបស់រុស្ស៊ី ត្រូវបានអនុវត្តស្រប តាមច្បាប់អន្តរជាតិ សម្រាប់ការប្រើប្រាស់ដែនអាកាស ។
យោងតាមសេចក្តីថ្លែងការណ៍ នៃកិច្ចប្រជុំកំពូលរបស់អង្គការណាតូ កាលពីថ្ងៃច័ន្ទមេដឹកនាំ សម្ព័ន្ធភាពយោធា បានបើកចំហចំពោះការសន្ទនា នយោបាយជាមួយប្រទេសរុស្ស៊ី ប៉ុន្តែនៅតែមិនច្បាស់ អំពីបញ្ហាប្រឈម ដែលខ្លួនបានចោទប្រកាន់៕
ដោយ ឈូក បូរ៉ា