ព័ត៌មានអន្តរជាតិ

ថៃ ប្រកាស ពីអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ រហូតដល់ ៥១នាក់ នៅថ្ងៃពុធនេះ ជាចំនួនស្លាប់ច្រើនបំផុត

បរទេស ៖ ក្រសួងសុខាភិបាលសាធារណៈ ប្រទេសថៃ បាននិយាយនៅព្រឹកថ្ងៃពុធថា មានអ្នកស្លាប់ចំនួន ៥១ នាក់ ដោយសារជំងឺកូវីដ-១៩ និង បានរកឃើញករណីឆ្លងថ្មី ៣ ១៧៤ នាក់ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា អត្រាស្លាប់ខ្ពស់បំផុតប្រចាំថ្ងៃរបស់ជំងឺកូវីដ19 នៅប្រទេសថៃ គឺ ៤៧ នាក់ នៅថ្ងៃទី ២៧ ខែឧសភា នៅពេលដែលប្រទេសនេះ ឆ្លងការឆ្លងថ្មីចំនួន ៣.៣២៣នាក់ ប៉ុន្តែនៅថ្ងៃនេះ អ្នកស្លាប់មានរហូតដល់ ៥១នាក់ ។

អ្នកឆ្លងថ្មីដែលបានរកឃើញ គឺចំនួន ៣ ១៣៨ នាក់ រកឃើញក្នុងចំណោមប្រជាជន ទូទៅ និង ៣៦ នាក់ក្នុងចំណោមអ្នកទោស ពន្ធនាគារ ។ កាលពីថ្ងៃអង្គារអ្នកជំងឺកូវីដ-19 ចំនួន ១ ៩៤១ នាក់ ត្រូវបានគេធ្វើរោគវិនិច្ឆ័យ ឃើញថាបានជាសះស្បើយ ហើយត្រូវបានអនុញ្ញាតឱ្យចេញ ពីមន្ទីរពេទ្យ។

ចាប់តាំងពីជំងឺរាតត្បាត បានចាប់ផ្តើមនៅដើមឆ្នាំមុន ថៃរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ២២៨ ៥៣៩នាក់ ហើយក្នុងនោះ មានអ្នកជំងឺ ១៨៩ ៧៧៧ នាក់ ត្រូវបានព្យាបាលឱ្យជាសះស្បើយ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top