សាន់ទីយ៉ាហ្គោ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ថា ក្រុមអាជ្ញាធរបាននិយាយថា ប្រទេសឈីលី បានបញ្ជាក់អំពីករណីដំបូងនៃវីរុសក្លាយពូជ Delta ដែលបង្កជាជំងឺកូវីដ-១៩នៅក្នុងប្រទេសគិតត្រឹមថ្ងៃព្រហស្បតិ៍ បន្ទាប់ពីលទ្ធផលធ្វើតេស្តវិភាគរកឃើញពីអ្នកជំងឺម្នាក់ជនជាតិឈីលី ដែលមកពីសហរដ្ឋអាមេរិក ។
លោក Enrique Paris រដ្ឋមន្ត្រីក្រសួងសុខាភិបាលឈីលី បានលើកឡើងក្នុងអំឡុងពេលសុន្ទរកថា នៅមុនពេលប្រជុំសភា ថា “យើងបានបញ្ជាក់ជាផ្លូវការអំពីវត្តមាននៃអ្នកជំងឺម្នាក់ដែលមានផ្ទុកវីរុសក្លាយពូជ Delta” ។
លោក Paris បានពន្យល់ថា ស្ត្រីអាយុ៤៣ឆ្នាំ ត្រូវបានធ្វើចត្តាឡីស័ក ចាប់តាំងពីនាងបានមកប្រទេស ហើយវីរុស ក្លាយពូជ Delta “ គឺមានការឆ្លងរាតត្បាតច្រើនជាងមេរោគដទៃទៀត ដែលយើងធ្លាប់បានដឹងពីមុន” ។
សមាជឈីលី នឹងធ្វើការបោះឆ្នោតនៅថ្ងៃព្រហស្បតិ៍ លើតម្រូវការក្នុងការបន្ថែមរដ្ឋធម្មនុញ្ញ ដែលទទួលយកចំនួន៩០ថ្ងៃទៀត ដែលចាប់ផ្តើមនៅថ្ងៃទី៣០ ខែមិថុនាខាងមុខ ដែលអនុញ្ញតតាមបទបញ្ជាក្នុងការផ្តល់សេរីភាពពលរដ្ឋ ក្នុងនោះរាប់ទំាងការរារាំងការធ្វើដំណើរពេលយប់ដែលចូលជាធរមានកាលពីពេលថ្មីៗនេះ ។
ឈីលី បានបញ្ជាក់ថា មានអ្នកឆ្លងជំងឺកូវីដ-១៩សរុប១.៥៣១.៨៧២នាក់ និងអ្នកស្លាប់ចំនួន៣១.៧៩៧នាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

