ព័ត៌មានអន្តរជាតិ

អតីតរដ្ឋមន្ត្រី អាមេរិក៖ គ្រោះថ្នាក់ធំបំផុត របស់អាមេរិក មិនមែនចិន គួរតែប្រយ័ត្នខ្លួនឯង ប្រែទៅរកលទ្ធិផាស៊ីសនិយម

កាលពីថ្មីៗនេះ កាសែតអង់គ្លេស The Guardian បានចុះផ្សាយនូវអត្ថបទ របស់លោក Robert Reich អតីតរដ្ឋមន្ត្រីការងារនៃសហរដ្ឋអាមេរិក និង ជាសាស្ត្រចារ្យគោលនយាបាយសាធារណៈ នៃសាកលវិទ្យាល័យ The University of California, Berkeley ដែលបានលើកឡើងថា គ្រោះថ្នាក់ធំបំផុតរបស់អាមេរិកដែលកំពុងប្រឈមនាពេលបច្ចុប្បន្នមិនមែនមកពីប្រទេសចិនទេ គឺអាមេរិកខ្លួនឯងកំពុងប្រែទៅរក“លទ្ធិផាស៊ីសនិយម”។

ក្នុងអត្ថបទ បានលើកឡើងថា ភូមិសាស្ត្រនយោបាយ និងគោលជំហរ សេដ្ឋកិច្ចកាន់តែគឃ្លើន របស់ប្រទេសចិន បានកំពុងតែបង្កឲ្យ មានភាពជំទាស់ យ៉ាងខ្លាំងពីសំណាក់បក្សទាំងពីរ របស់សហរដ្ឋអាមេរិក។ អ្នកនិពន្ធយល់ឃើញថា ប្រសិនបើនេះអាចធ្វើឲ្យអាមេរិកធ្វើការវិនិយោគ សាធារណៈកាន់តែច្រើនទៅលើផ្នែកស្រាវជ្រាវ ទូទៅ អប់រំនិងហេដ្ឋានរចនាសម្ព័ន្ធ វានឹងជាភាពល្អប្រសើរណាស់ ពោលគឺដូចស្ថានភាព របស់សហភាពសូវៀតដែលស្ថិតក្នុងដំណាក់កាលចុងក្រោយដែលបាននាំមកនូវផ្កាយរណបសិប្បនិម្មិតនៅទសវត្សឆ្នាំ១៩៥០។ ប៉ុន្តែអ្នកនិពន្ធបានថ្លែងថា វាក៏អាចនាំមកនូវគ្រោះថ្នាក់ផងដែរ។

កាលពីជាង៦០ឆ្នាំមុន ភាពភ័យខ្លាច ចំពោះសហភាពសូវៀត ដែលបានដើរ ទៅហួសពីខ្លួន ភ្លាមៗបានធ្វើឲ្យសហរដ្ឋអាមេរិក បោះបង់ចោលនូវ ការពេញចិត្ត ចំពោះខ្លួនឯងក្រោយសង្គ្រោម ហើយបានបណ្តាលឲ្យ អាមេរិកទៅធ្វើនូវអ្វីៗ ដែលខ្លួនគួរតែធ្វើជាយូរមកហើយ។ ទ្វេបើអាមេរិក បានលើកយកហេតុផល ដើម្បីការពារជាតិ ទៅធ្វើនូវរឿងទាំងនោះ ឧទាហរណ៍ដូចជា៖ ការដាក់ចេញនូវច្បាប់អប់រំ ការពារជាតិ និងច្បាប់ផ្លូវថ្នល់ការពារជាតិដែលបានពឹងផ្អែក ទៅលើការស្រាវជ្រាវ ទូទៅលើវត្ថុពាក់កណ្តាលចំឡង (Semiconductor) បច្ចេកវិទ្យាផ្កាយរណប និងបណ្តាញអ៊ីនធើណិត របស់ទីភ្នាក់ងារគម្រោងស្រាវជ្រាវការពារជាតិជាន់ខ្ពស់ (DARPA) ប៉ុន្តែលទ្ធផលបែបជា លើកកម្ពស់សមត្ថភាពផលិតកម្ម និងកម្រិតប្រាក់ខែ របស់ប្រជាជនអាមេរិក មួយជំនាន់ទៅវិញ។

ក្រោយពេលសហភាពសូវៀត បានរំលាយ អាមេរិកក៏បានងាកទៅរក ជប៉ុន ធ្វើជាដៃគូបន្ទាប់សម្រាប់ ហ្វឺកហ្វឺន។ កាលនោះ រថយន្តដែលជប៉ុន ផលិតកំពុង តែដណ្តើរយកចំណែកទីផ្សារពីក្រុមហ៊ុន ផលិតរថយន្តធំបំផុត ទាំងបីរបស់អាមេរិក។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនជប៉ុន Mitsubishi Estate ក៏បានប្រមូលទិញ នូវអចលនាទ្រព្យ ជាច្រើនរបស់មជ្ឈមណ្ឌលRockefeller Center ក្រុមហ៊ុនSonyបានទិញយកផលិតកម្មភាពយន្ត Columbia Pictures ក្រុមហ៊ុន Nintendo ក៏កំពុងពិចារណា ទិញយកក្រុ កីឡា បេហ្ស៍ប័ល (baseball) Seattle Mariners។ ដល់ចុងទសវត្ សឆ្នាំ១៩៨០ និងដើមទសវត្សឆ្នាំ១៩៩០ សភាអាមេរិកធ្លាប់បាន បើកសវនការ រាប់មិនអស់ដែលមានប្រធានបទ ពាក់ព័ន្ធជុំវិញភាពប្រកួតប្រជែង របស់ជប៉ុន ចំពោះអាមេរិក និងការគំរាមគំហែង របស់ជប៉ុន លើទីផ្សារការងារ របស់អាមេរិក។

អ្នកនិពន្ធ បានលើកឡើងថា កាលនោះក្នុងសង្គម អាមេរិក បានលិចចេញ នូវសៀវភៅមួយចំនួនធំ ដែលផាត់ព័ណ៍ ទៅលើជប៉ុន ដូចខ្មោចបិសាច។ ក្នុងសៀវភៅ《Agents of Influence : How Japan’s Lobbyists in the United States Are Manipulating Western Political and Economic Systems 》របស់លោក Pat Choate បានសសេរថា៖ តូក្យូបានចំណាយ ប្រាក់ទិញ ជនជាតិអាមេរិក ដែលមានឥទ្ធិពលក្នុងគោលបំណងសម្រេច នូវការត្រួតត្រា នយោបាយរបស់អាមេរិក ប្រកបដោយប្រសិទ្ធភាព។ ចំណែក 《Trading Places》 របស់លោក Clyde Prestowitz យល់ឃើញថា ដោយសារពុំបានឆ្លើយតបពេញលេញ ចំពោះការប្រកួតប្រជែង របស់ជប៉ុន សមត្ថភាពរបស់អាមេរិកនិងគុណភាព រស់នៅរបស់ប្រជាជន អាមេរិក កំពុងតែធ្លាក់ចុះ យ៉ាងលឿនក្នុងគ្រប់វិស័យ។ សៀវភៅ 《In the Shadow of the Rising Sun 》របស់លោក William S Dietrich វិញបានលើកឡើងថា ជប៉ុនបានគំរាមគំហែង ដល់របៀបរស់នៅ របស់ប្រជាជនអាមេរិក ចុងក្រោយនឹងគំរាមគំហែង ដល់សេរីភាព របស់អាមេរិក “ វាបីដូចជាគ្រោះថ្នាក់ របស់ពួកណាហ្សី នៅអាល្លីម៉ង់ និងសូវៀត កាលពីមុនអញ្ចឹង”។ សៀវភៅ 《Unequal Equities》 របស់ Robert Zielinski និង Nigel Holloway យល់ថា ជប៉ុនបានប្រើប្រាស់ ទីផ្សារមូលធនរបស់ខ្លួន មកបំផ្លាញក្រុមហ៊ុន អាមេរិក។ ក្រៅពីនេះ ក៏មានស្នាដៃនិពន្ធ ដែលសន្និដ្ឋានថា ការបន្តពង្រីកសមត្ថភាព មិនឈប់របស់ជប៉ុន អាចធ្វើឲ្យអាមេរិកប្រឈមនឹង ហានិភ័យដែលអាចក្លាយ ជាប្រទេស ដែលត្រូវបានគេលះបង់ ដើម្បីប្រឆាំងនឹងជប៉ុន (ដែលដឹកនាំ) សណ្ឋាប់ធ្នាប់ របស់ពិភពលោក ឬ ប្រកាសសង្គ្រោះរវាងអាមេរិកនិងជប៉ុន។ ដោយឡែកក៏មានស្នាដៃ និពន្ធជាច្រើនទៀត ដែលមានលក្ខណៈស្រដៀនគ្នា តែមិនអាចលើកជាឧទាហរណ៍ មករៀបរាប់អស់។

អ្នកនិពន្ធ បានបញ្ជាក់ថា ប៉ុន្តែឧបាយកលដ៏អាក្រក់ទាំងនេះ តាមពិតទៅគឺមិនមានទៀត អ្វីដែលអាមេរិក ពុំបានចាប់អារម្មណ៍នោះ គឺជប៉ុនបានធ្វើការវិនិយោគ ជាច្រើនលើវិស័យអប់រំ និងហេដ្ឋានរចនាសម្ព័ន្ធ ក្នុងប្រទេសរបស់ខ្លួន ទាំងនេះដែលធ្វើឲ្យជប៉ុ នមានសមត្ថភាព ផលិតនូវផលិតផល គុណភាពខ្ពស់ ដែលធ្វើឲ្យអតិថិជនអាមេរិកចង់ទិញ។ អាមេរិកក៏មិន បានមើលឃើញ នូវប្រព័ន្ធហិរញ្ញវត្ថុ ដូចជាកាស៊ីណូ​ របស់ខ្លួនដែរ គឺគិតត្រឹមស្វែងរក ផលចំណេញភ្លាមៗ តែប៉ុណ្ណោះ។ អាមេរិកក៏មិនបានអើពើប្រព័ន្ធ អប់រំ របស់ប្រទេសខ្លួន ដែលបណ្តាលឲ្យយុវជន ប្រមាណ៨០% ពុំអាចធ្វើការអាន និងស្វែងយល់ព័ត៍មាន ទស្សនាវដ្តី ក៏មានមនុស្សជាច្រើន មិនបានរៀចំខ្លួន ឲ្យបានល្អសម្រាប់ បម្រើការងារដែរ។ ប្រព័ន្ធហេដ្ឋានរចនាសម្ព័ន្ ធដូចជាស្ពាន ដែលគ្មានសុវត្ថិភាព និងផ្លូវថ្នល់ ដែលមានគ្រលុកកំពុងតែធ្វើឲ្យកម្រិត សមត្ថភាពផលិតកម្ម របស់អាមេរិកធ្លាក់ចុះ។

អ្នកនិពន្ធ ក៏បានសរសេរ ដោយលើកយកឧទាហរណ៍ ប្រទេសចិននាពេលបច្ចុប្បន្នមកនិយាយ ការប្រកួតប្រជែង ភូមិសាស្ត្រនយោបាយ រវាងចិននិងអាមេរិក គឺអាចឃើញយ៉ាងជាក់ស្តែង។ អ្នកនិពន្ធអះអាងថា ខ្លួនមិនមែន ចង់សាបរលាប ភាពប្រកួតប្រជែងរបស់ប្រទេសចិន ចំពោះអាមេរិកទេ ប៉ុន្តែក្រឡេកមើល ប្រវិត្តសាស្ត្រ របស់អាមេរិកក្រោមសង្គ្រោះ ការបន្ទោស អ្នកដទៃគឺងាយស្រួល ជាងបន្ទោសខ្លួនឯង។

អត្ថបទនេះ យល់ឃើញថា គ្រោះថ្នាក់ធំបំផុត របស់អាមេរិក កំពុងប្រឈមនាពេលបច្ចុប្បន្ន គឺមិនមែនមកពីប្រទេសចិនទេ គឺអាមេរិក កំពុងប្រែទៅរក អតីតលទ្ធិផាស៊ីសនិយម (proto-fascist)។ អ្នកនិពន្ធបានលើកឡើងថា អាមេរិកត្រូវតែប្រុងប្រយ័ត្ន មិនត្រូវផាត់ពណ៍ចិន ដូចខ្មោចបិសាច ជ្រុងខ្លាំងពេក បែបនេះអាចលើកទឹកចិត្ តឲ្យមានភាពងុបងុល នឹងគំនិតតែមួយ ប្រភេទថ្មីមួយទៀត ដែលអាចធ្វើឲ្យបកស្រាយ ខុសនូវកិច្ចការអាទិភាព របស់អាមេរិក ជំរុញឲ្យមានទស្សនៈជាតិនិយម និងការស្អប់ ជនបរទេស ហើយបណ្តាលឲ្យចំណាយ ផ្នែកយោធា កាន់តែរីកធំ និងមានការរឹតត្បិតការវិនិយោគសាធារណៈ លើវិស័យអប់រំ ហេដ្ឋានរចនាសម្ព័ន្ធ និងការសិក្សាស្រាវជ្រាវ ទូទៅដែលជាទ្រទ្រង់នូវភាព រីកចម្រើន និងសន្តិសុខ របស់អាមេរិក នៅថ្ងៃអនាគត។

ជាចុងក្រោយ អ្នកនិពន្ធ បានលើកឡើងថា សង្គមអាមេរិក នាពេលបច្ចុប្បន្ន ដែលមានភាពចម្រុះកាន់តែខ្លាំងឡើងៗ សេដ្ឋកិច្ចនិងវប្បធម៍ របស់អាមេរិក បានកំពុងបញ្ជូលគ្នាយ៉ាងលឿន ជាមួយនឹងសេដ្ឋកិច្ចនិងវប្បធម៍ ក្នុងតំបន់ផ្សេងទៀត លើពិភពលោក តែបញ្ហាស្នូល របស់អាមេរិកគឺ៖ ក្នុងករណីអាច មិនបង្កើត “សត្រូវ” ម្នាក់ទៀត តើអាចរកឃើញសារជាថ្មី នូវអត្តសញ្ញាណ របស់អាមេរិក និងការទទួលខុសត្រូវរួម របស់ជនជាតិអាមេរិក ដែរឬទេ។?

To Top