ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីចិន និងប្រធានាធិបតីរុស្ស៊ី ប្រកាសជាផ្លូវការពង្រីកកិច្ចព្រមព្រៀងចិន – រុស្ស៊ី និងត្រៀមខ្លួន ធ្វើឱ្យព្រំដែនរួមក្លាយជា ខ្សែក្រវ៉ាត់នៃសន្តិភាពគ្មានទីបំផុត (Video)

បរទេស៖ ទូរទស្សន៍រដ្ឋចិនបានរាយការណ៍ថា ប្រធានាធិបតីចិនលោក ស៊ីជិនពីង និង ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀពូទីន កាលពីថ្ងៃចន្ទ បានប្រកាសជាផ្លូវការនូវការពង្រីកកិច្ចព្រមព្រៀងចិន – រុស្ស៊ី ស្តីពីមិត្តភាពនិងកិច្ចសហប្រតិបត្តិការ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា កិច្ចព្រមព្រៀងនេះគឺជាសន្ធិសញ្ញាយុទ្ធសាស្ត្ររយៈពេល ២០ ឆ្នាំ ដែលត្រូវបានចុះហត្ថលេខានៅខែកក្កដាឆ្នាំ ២០០១ នៅទីក្រុងម៉ូស្គូដោយលោកវ្ល៉ាឌីមៀពូទីន និងលោក Jiang Zemin។

ប្រធានាធិបតីរុស្ស៊ីលោកវ្លាឌីមៀពូទីន បាននិយាយកាលពីថ្ងៃចន្ទ តាមប្រព័ន្ធវីដេអូ ជាមួយសមភាគីចិនគឺលោកស៊ីជិនពីងថា កិច្ចសហប្រតិបត្តិការរុស្ស៊ី – ចិន ដើរតួនាទីធ្វើឱ្យមានស្ថេរភាពនៅទូទាំងពិភពលោក ចំពេលមានភាពច្របូកច្របល់ខាងភូមិសាស្ត្រនយោបាយ។

លោកបានបន្ថែមថា រដ្ឋាភិបាលទីក្រុងមូស្គូនិងទីក្រុងប៉េកាំង មិនមានជម្លោះទឹកដីជាមួយគ្នានោះទេ និងបានត្រៀមខ្លួនដើម្បីធ្វើឱ្យព្រំដែនរួមរបស់ពួកគេក្លាយជាខ្សែក្រវ៉ាត់នៃសន្តិភាពគ្មានទីបំផុត៕

ប្រែសម្រួលៈ ណៃ តុលា

To Top