បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអង្គារនេះបានឲ្យដឹងថា វិទ្យាស្ថានជាតិឥណ្ឌា Serum និងក៏ជាអ្នកផលិតវ៉ាក់សាំង ធំបំផុតលើលោកផងដែរនោះ បានធ្វើការស្នើសុំទៅកាន់ សហភាពអ៊ឺរ៉ុបហើយដើម្បីឲ្យ អាចទទួលស្គាល់ នូវវ៉ាក់សាំងរបស់ខ្លួន ដែលមានឈ្មោះថា Covishield។
ការអំពាវនាវនេះបានធ្វើឡើង នៅបន្ទាប់ពីមានរបាយការណ៍ ចេញផ្សាយថា Covishield គឺនៅមិនទាន់អាចទទួលស្គាល់ដោយ សហភាពអឺរ៉ុបឡើយនៅក្នុង ដំណើរការចេញលិខិតធ្វើដំណើរឬហៅថា Digital Green Certificate ដែលជាលិខិតអាចឲ្យ អ្នកមានលិខិតនេះធ្វើដំណើរ យ៉ាងទូលាយនៅក្នុងប្លុកអ៊ឺរ៉ុប ចាប់ពីថ្ងៃទី១ខែកក្កដាតទៅ។

ទោះបីជាយ៉ាងណាក្តីមកដល់ពេលនេះ Digital Green Certificate ត្រូវបានប្រើប្រាស់សម្រាប់តែ ពលរដ្ឋរបស់អ៊ឺរ៉ុបនៅឡើយ ប៉ុន្តែសម្រាប់ Covishield វិញក៏ជាផលិតផលដែលមានប្រភពមកពី AstraZeneca ដូចគ្នាដែរ។
គួរឲ្យដឹងដែរថាទីភ្នាក់ងារឱសថរបស់អ៊ឺរ៉ុបឬ EMA មកដល់ពេលនេះអាចផ្តល់ប័ណ្ណបៃតងនេះ ចំពោះតែវ៉ាក់សាំងទាំងឡាយណាដែលសហភាព អ៊ឺរ៉ុបទទួលស្គាល់ប៉ុណ្ណោះ ៕
ប្រែសម្រួល៖ ស៊ុន លី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
