បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថាកងយោធារបស់សហរដ្ឋអាមេរិក បានធ្វើការដកទ័ពរបស់ខ្លួនចេញពី មូលដ្ឋានទ័ព អាកាសអាហ្គានីស្ថាន Bagramទាំងយប់ដោយមិនបានផ្តល់ដំណឹង ជាមុនឡើយ។
ព័ត៌មាននេះត្រូវបានផ្តល់ដោយ មេបញ្ជាការយោធាថ្មីរបស់មូលដ្ឋានទ័ពអាកាសលោក Asadullah Kohistani ហើយបានបញ្ជាក់ទៀតថា ទ័ពអាមេរិកបានចាប់ផ្តើមធ្វើការចាកចេញពី Bagram នៅវេលាម៉ោងប្រមាណជា៣ព្រឹកថ្ងៃសុក្រហើយរយៈពេលមួយម៉ោងក្រោយ ទើបកងកម្លាំងរបស់អាហ្គានីស្ថានបានទទួលដំណឹងនេះ ដោយខ្លួនឯង។
គួរឲ្យដឹងដែរថាមិនត្រឹមតែជាមូលដ្ឋានទ័ព Bagram ក៏ជាទីតាំងសម្រាប់ឃុំខ្លួនអ្នកទោសផងដែរដែលក្នុងនោះក្រុមអ្នកទោសតាលីបង់ប្រមាណជា ៥០០០នាក់កំពុងមានវត្តមាននៅទីនេះនៅឡើយ៕ ប្រែសម្រួល៖ស៊ុនលី