ព័ត៌មានអន្តរជាតិ

ជនជាតិកូរ៉េខាងជើង រាប់រយនាក់ ស្ថិតនៅក្នុងប្រទេសរុស្ស៊ី នៅក្នុងអំឡុងពេលជម្ងឺកូវីដរាតត្បាត

បរទេស៖ ជនជាតិកូរ៉េខាងជើងជិត ១.០០០នាក់ តាមសេចក្តីរាយការណ៍ នៅតែស្ថិតនៅក្នុងប្រទេសរុសស្ស៊ី ហើយអាជ្ញាធររុស្ស៊ីនិយាយប្រាប់ថា ជម្ងឺកូវីដ១៩ គឺជាមូលហេតុដែលពួកគេ មិនអាចវិលត្រឡប់ទៅប្រទេសខ្លួនវិញ។

រដ្ឋមន្ត្រីកិច្ចការផ្ទៃក្នុងរបស់ប្រទេសរុស្ស៊ី ក្នុងតំបន់ ស្ថិPrimorsky Krai តនៅតំបន់ភាគខាងកើតរុស្ស៊ី បានមានប្រសាសន៍ថា ទិន្នន័យអន្តោប្រវេសន៍បង្ហាញថា ជនជាតិកូរ៉េខាងជើង ៩៦៩នាក់ កំពុងតែស្ថិតនៅក្នុងតំបន់ ដែលជិតនឹងព្រំដែន ប្រទេសកូរ៉េខាងជើងបំផុត។

យោងតាមសេចក្តីរាយការណ៍ ក្រសួងរុស្ស៊ីនោះបាននិយាយប្រាប់ថា ជនជាតិកូរ៉េខាងជើងទាំងនោះ រួមមាននិស្សិតចំនួន៦១៩នាក់ អ្នកកាន់ទិដ្ឋាការពាណិជ្ជកម្ម ៥០នាក់ និងមន្ត្រីរដ្ឋាភិបាលកូរ៉េខាងជើង ២៧៥នាក់ ដែលមិនតម្រូវឲ្យមានទិដ្ឋាការ។

ទីភ្នាក់ងាររុស្ស៊ី ក៏បាននិយាយផងដែរថា បណ្ដាញដឹកជញ្ជូនរវាងប្រទេសទាំងពីរ បានកាត់ផ្តាច់ដោយសារតែជម្ងឺកូវីដ១៩។ លោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន បានអនុញ្ញាតឲ្យជនជាតិកូរ៉េខាងជើង ស្នាក់នៅក្នុងប្រទេសរុស្ស៊ី រហូតដល់ការរឹតបន្តឹង ពាក់ពាក់ជម្ងឺរាតត្បាតនេះ ត្រូវបានដកចេញវិញ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top