ព័ត៌មានអន្តរជាតិ

អ្នកជំនាញព្យាករណ៍ សេដ្ឋកិច្ចរបស់អាមេរិក នឹងធ្លាក់ចុះជាងការរំពឹងទុក លើកមុន

វ៉ាស៊ិនតោន៖ យោងតាមការអះអាង របស់វិទ្យាស្ថាន អ្នកសិក្សាស្រាវជ្រាវជាច្រើន និងត្រូវបានចេញផ្សាយ ដោយទីភ្នាក់ងារចិនស៊ិនហួ បានរកឃើញថាផលិតផល ក្នុងស្រុកសរុប របស់អាមេរិក ឬសេដ្ឋកិច្ចជាតិ សម្រាប់ឆ្នាំ២០២១នេះ នឹងទាបជាងការរំពឹងទុក ដែលធ្លាប់បានធ្វើ កាលពីត្រីមាសទី២កន្លងទៅ។

សេដ្ឋកិច្ចជាតិ របស់អាមេរិក សម្រាប់ត្រីមាសទី២ បានកើនឡើង ត្រឹមតែ៦,៥ភាគរយប៉ុណ្ណោះ ធៀបទៅនឹងត្រីមាសចាស់ ពោលគឺទាបជាងការព្យាករណ៍ លើកមុនដែលមានរហូតទៅដល់ ៨,៥ភាគរយ នេះជាតួលេខ
ដែលត្រូវបានបង្ហាញ ដោយក្រសួងពាណិជ្ជកម្ម របស់សហរដ្ឋអាមេរិក។

ផ្ទាំងពាណិជ្ជកម្ម

ក្រុមហ៊ុនអ្នកវិភាគ Goldman Sach ក៏បានធ្វើការកាត់បន្ថយការព្យាករណ៍ របស់ខ្លួនដែរថា សេដ្ឋកិច្ចអាមេរិក នឹងទាបជាងការព្យាករណ៍ លើកមុនប្រមាណជា១ភាគរយ ហើយផលប៉ះពាល់ ដែលសំខាន់បំផុតសម្រាប់ ការធ្លាក់ចុះចុងក្រោយនេះ គឺដោយសារតែ ការរីករាលដាលសាជាថ្មី នៃវិរុសកូវីដពូជថ្មី Delta Variant ៕

ប្រែសម្រួល៖ស៊ុនលី

To Top