ព័ត៌មានអន្តរជាតិ

មហាក្សត្រម៉ារ៉ុក អំពាវនាវឲ្យមានទំនាក់ទំនង ជាធម្មតាឡើងវិញ ជាមួយនឹងប្រទេសអាល់ហ្ស៊េរី

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថា ព្រះមហាក្សត្រនៃប្រទេសម៉ារ៉ុកព្រះអង្គ Mohammed VI បានធ្វើការអំពាវនាវឲ្យប្រទេសរបស់ទ្រង់
និងប្រទេសជិតខាងអាល់ហ្ស៊េរី ដើម្បីងាកមកធ្វើការជាមួយគ្នាឡើងវិញ និងស្វែងរកការភ្ជាប់ទំនាក់ទំនងគ្នា ជាធម្មតាឡើងវិញ។

ព្រះអង្គ Mohammed VI បានព្រះបន្ទូលទៀតថា សន្តិសុខនិងស្ថិរភាពរបស់អាល់ហ្សេរី និងភាពស្ងប់ស្ងាត់របស់ប្រជាជន គឺមិនអាចញែកដាច់ពីគ្នាបាន ពីសន្តិសុខនិងស្ថិរភាពរបស់ ប្រទេសម៉ារ៉ុកបានឡើយ ហើយស្ថានភាពនេះគឺមានតែផ្ទុយស្រឡះ ពីគ្នាទៅវិញនោះទេ។

គួរឲ្យដឹងដែរថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ នៅអាហ្វ្រិកខាងជើងនេះ បានទទួលរងនូវបញ្ហាជម្លោះរវាងគ្នាជាច្រើន និងជាយូរមកហើយតាំងតែពីពេល ដែលពួកគេទាំងពីរបានទទួល
ឯករាជ្យពេញលេញពីប្រទេសបារាំងមកម្ល៉េះ។

ផ្ទាំងពាណិជ្ជកម្ម

ព្រំដែនរវាងប្រទេសម៉ារ៉ុក និងអាល់ហ្ស៊េរីបានបិទ ជាផ្លូវការតាំងតែពីឆ្នាំ១៩៩៤ ដោយបញ្ហាតានតឹងនៃនយោបាយនៃតំបន់ Sahara ដោយភាគីទាំងពីរបានធ្វើការទាមទារ និងអះអាងយក
តំបន់ទាំងនោះជាមួយគ្នារហូតមក ៕

ប្រែសម្រួល៖ ស៊ុន លី

To Top