បរទេស៖ ចំនួនអ្នកស្លាប់សរុប ២៥៦ នាក់បន្ថែមទៀតទាក់ទងនឹងកូវីដ ១៩ ត្រូវបានរាយការណ៍នៅប្រទេសវៀតណាម កាលពីថ្ងៃពុធ ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបរបស់ប្រទេសនេះកើនឡើងដល់ ២ ៣២៧ នាក់។ ការស្លាប់បានកើតឡើងនៅចន្លោះថ្ងៃទី ២៥ ខែកក្កដា ដល់ថ្ងៃទី ៤ ខែសីហា ទីក្រុងហូជីមិញ បានកត់ត្រាការស្លាប់ច្រើនបំផុត ដោយមាន ២១៧ នាក់។
យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រសួងសុខាភិបាលវៀតណាមបាននិយាយថា ការឆ្លងថ្មីចំនួន ៧ ៦២៣នាក់ ផ្សេងទៀត ត្រូវបានគេរកឃើញ ដែលធ្វើឱ្យចំនួនអ្នកឆ្លងកើនឡើងចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតដល់ ១៧៧ ៨១៣នាក់ ។
ទីក្រុងហូជីមិញបានកត់ត្រាការឆ្លងថ្មីបំផុតចំនួន ៣ ៣០០ នាក់ បន្ទាប់មកគឺខេត្ត Bình Dương មាន ២ ១៤៣ នាក់ និង ខេត្ត ឡុងអាន មាន ៤២៧ នាក់៕ប្រែសម្រួលៈ ណៃ តុលា