ព័ត៌មានអន្តរជាតិ

មេបញ្ជាការ​ កងកំលាំងការពារជាតិ របស់ប្រទេសថៃ ប្រកាសថា នឹងបង្ក្រាបរាល់បាតុកម្ម ប្រមូលផ្តុំប្រឆាំងរដ្ឋាភិបាល

បរទេស ៖ មេបញ្ជាការកងកំលាំង ការពារជាតិ របស់ប្រទេសថៃ គឺឧត្តមសេនីយ៍ Chalermpol Srisawat បានចេញសេចក្តីប្រកាសមួយ ក្រោមក្រឹត្យគ្រាអាសន្ន ដែលហាមឃាត់ការជួបជុំ ដែលអាចមានការរីករាល ដាលជំងឺកូវីដ -១៩។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ការប្រកាសហាមឃាត់ការប្រមូលផ្តុំនេះ កើតឡើងនៅពេល ដែលបាតុកម្មខាងនយោបាយ បានកើនឡើងនាពេលថ្មីៗនេះ ជាមួយនឹងគម្រោងថ្មីមួយ ដែលគ្រោងធ្វើនៅថ្ងៃសៅរ៍ ដោយក្រុមយុវជនសេរី ប្រឆាំងរដ្ឋាភិបាល ។

ក្រុមនេះបាននិយាយថា ការប្រមូលផ្តុំគ្នានឹងធ្វើនៅវិមាន ប្រជាធិបតេយ្យនៅលើមហាវិថី Ratchadamnoen ហើយក្រុមបាតុករនឹង បន្តទៅកាន់ព្រះបរមរាជវាំង ។

ការហាមប្រាមនេះ ត្រូវបានចេញផ្សាយ នៅក្នុងកាសែត Royal Gazette កាលពីថ្ងៃអង្គារ និងត្រូវបានចុះហត្ថលេខា ដោយឧត្តមសេនីយ៍ Chalermpol ក្នុងតួនាទីជាអ្នកទទួលខុសត្រូវ ក្នុងការដោះស្រាយបញ្ហាគ្រាអាសន្ន ទាក់ទងនឹងសន្តិសុខ។

ការហាមឃាត់នេះត្រូវបានចេញតាមផ្នែកទី ៩ នៃក្រឹត្យគ្រាមានអាសន្ន។ យោងតាមសេចក្តីប្រកាស ការរាតត្បាតជំងឺកូវីដ -១៩ មិនបង្ហាញពីសញ្ញា នៃការធ្លាក់ចុះជាមួយ នឹងការលេចចេញនូវវីរុស ដែលបំលែងខ្លួនថ្មីនៃវីរុស ដែលរីករាលដាលយ៉ាងលឿន បណ្តាលឱ្យចំនួនអ្នកឆ្លង ប្រចាំថ្ងៃកើនឡើង ៕ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top