ព័ត៌មានអន្តរជាតិ

ក្នុងតី្រមាសទី២ ក្រុមហ៊ុនផលិត វ៉ាក់សាំងកូវីដ-១៩ BioNTech រកបា្រក់ចំណូល បានរហូតដល់៥,៣ ពាន់លានអឺរ៉ូ

ប៊ែកឡាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ថា ក្រុមហ៊ុនបច្ចេកវិទ្យា ជីវសាស្ត្រអាល្លឺម៉ង់ បានប្រកាសកាលពីថ្ងៃចន្ទ បានឲ្យដឹងថា ប្រាក់ចំណូលរបស់ក្រុមហ៊ុន BioNTech បានហក់ឡើងដល់៥,៣ពាន់ លានអឺរ៉ូ ស្មើនឹង៦,២ពាន់លានដុល្លារ នៅក្នុងត្រីមាសទី២ នៅក្នុងឆ្នាំនេះ កើនឡើងពី៤២លានអឺរ៉ូ នៅក្នុងត្រីមាសទី១ ។

ក្រុមហ៊ុន BioNTech បានឲ្យដឹងថា ការព្យាករណ៍របស់ក្រុមហ៊ុន មនចំណូលដុល (ចំណូលសុទ្ធ)នៅក្នុងត្រីមាសទី២ បានកើនឡើងដល់២,៨ពាន់លានអឺរ៉ូ ដោយសារការលក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បន្ទាប់ពីបានបាត់បង់ប្រាក់៨៨,៣លានអឺរ៉ូ នៅក្នុងអំឡុងពេលដូចគ្នា ។
ក្រុមហ៊ុន BioNTech ទាំង Pfizeបានដឹកជញ្ជូនវ៉ាក់សាំងកូវីដ-១៩ជាង១ពាន់លានដូសនៅទូទាំងពិភពលោក នៅក្នុងត្រីមាសទីនៃឆ្នាំ២០២១នេះ ។

លោក Ugur Sahin នាយកប្រតិបត្តិ និងស្ថាបនិក បានឲ្យដឹងថា “យើងមានមោទនភាព ដែលឆ្នាំនេះមានឈានដល់គោលដៅដ៏អស្ចារ្យ បន្ទាប់ពីរយៈពេល៦ខែប៉ុណ្ណោះ និងបានធ្វើឡើងខុសៗគ្នាសម្រាប់ពលរដ្ឋជាមួយនឹងបច្ចេកវិទ្យា mRNAដែលជាកម្មសិទ្ធិរបស់យើង” ។

ក្រុមហ៊ុន BioNTech បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន Pfizer ដើម្បីផ្តត់ផ្គង់ជាង២,២ពាន់លានដូសនៃវ៉ាក់សាំងកូវីដ-១៩ របស់ខ្លួននៅក្នុងឆ្នាំនេះ ហើយជាង១ពាន់លានដូស នៅក្នុងឆ្នាំ២០២២ ។ ហេតុដូចនេះ ក្រុមហ៊ុន អាល្លឺម៉ង់ ធ្វើការព្យាករណ៍អំពីការលក់ វ៉ាក់សាំងរបស់ខ្លួននៅក្នុងឆ្នាំនេះ ដល់ទៅ១៥,៩ពាន់លានអឺរ៉ូ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top