បរទេស៖ មិនថាទ្រង់ទ្រាយនិងរបៀបណាក៏ដោយ សមយុទ្ធយោធារួមគ្នាមានលក្ខណៈឈ្លានពាន ដូចដែលពួកគេបានធ្វើសមយុទ្ធ និងសមយុទ្ធសង្រ្គាមនុយក្លេអ៊ែរបឋម សម្រាប់ការបញ្ចប់ការត្រៀមសម្រាប់ការអនុវត្តផែនការប្រតិបត្តិការដោយការវាយប្រហារជាមុនចំពោះយើង ដូចដែលបានលើកឡើងនៅមូលដ្ឋានរបស់យើង។ នេះបើតាមការលើកឡើងរបស់លោកស្រី គីម ដែលត្រូវបានស្រង់ដោយទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា លោកស្រី គីម បានកត់សម្គាល់ថា “ យើងនឹងជំរុញបន្ថែមទៀតដើម្បីបង្កើនការទប់ស្កាត់សមត្ថភាពដាច់ខាត ដើម្បីទប់ទល់នឹងការគំរាមកំហែងផ្នែកយោធាដែលចេះតែកើនឡើងពីសហរដ្ឋអាមេរិក ពោលគឺសមត្ថភាពការពារជាតិ និងការវាយប្រហារដ៏មានឥទ្ធិពល ដើម្បីប្រឆាំងយ៉ាងឆាប់រហ័សនូវសកម្មភាពយោធាប្រឆាំងនឹងយើង” ។
ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើងរូបនេះ បានបន្តថា រដ្ឋាភិបាលទីក្រុង ព្យុងយ៉ាង នឹងពន្លឿនការពង្រឹងសមត្ថភាពការពារខ្លួនជាការឆ្លើយតប។

លោកស្រីបន្ថែមថា កូរ៉េខាងជើងនឹងប្រឆាំងអាមេរិកលើ“ គោលការណ៍នៃអំណាចដើម្បីអំណាច និងសុច្ឆន្ទៈសម្រាប់សុឆន្ទៈ” ដោយលើកហេតុផលថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីន តោន ត្រូវតែដកកងទ័ពរបស់ខ្លួនចេញពីកូរ៉េខាងត្បូង ដើម្បីកំណត់សន្តិភាពនៅលើឧបទ្វីបកូរ៉េទាំងមូល៕
ប្រែសម្រួលៈ ណៃ តុលា
