បរទេស៖ ទិន្នន័យដែលត្រូវបាន ចេញផ្សាយការិយាល័យ របស់ប្រទេសអៀរឡង់ CSO កាលពីថ្ងៃចន្ទម្សិលមិញ បានធ្វើការបង្ហាញតួលេខជាផ្លូវការថា ទំហំពាណិជ្ជកម្មរវាង ប្រទេសអៀរឡង់ និងប្រទេសចិន បានបន្តទទួលបានកំណើនបន្ថែមទៀត នៅឆ្នាំនេះជាពិសេស នៅឆមាសដំបូងនេះ។
ឆមាសដំបូងឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្មបញ្ចូលគ្នា រវាងប្រទេសទាំងពីរ បានកើនឡើងទៅដល់ ៩,០៨ពាន់លានអ៊ឺរ៉ូ ឬប្រមាណជា ១០,៧ពាន់លានដុល្លារអាមេរិក ឬកើនឡើងប្រមាណជា ២៧៩លាអ៊ឺរ៉ូ ឬប្រហែលជា ៣,១៧ភាគរយ ធៀបទៅនឹងទំហំដែល ទទួលបានកាលពីឆ្នាំទៅ។

ពីខែមករាដល់ខែមិថុនា អៀរឡង់បាននាំចេញផលិតផលសរុប ៥,៦១ពាន់លានអ៊ឺរ៉ូ ទៅកាន់ប្រទេសចិនទាបជាង ១,៥ភាគរយ បន្តិចកាលពីឆ្នាំទៅ ខណៈដែលការនាំចូលពីប្រទេសចិន មានការកើនឡើងប្រមាណជា ១២ភាគរយឬត្រូវជា ៣,៤៧ពាន់លានអ៊ឺរ៉ូ ៕
ប្រែសម្រួល៖ ស៊ុន លី
