ព័ត៌មានអន្តរជាតិ

យ៉ាងហោចណាស់ ក្រុមសកម្មជនចំនួន ១៨នាក់ ត្រូវបានសម្លាប់ដោយយន្តហោះ គ្មានមនុស្សបើក នៅអ៊ីរ៉ាក់

បាដាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ថា ប្រភពពីសន្តិសុខឃឺដ បានឲ្យ ដឹងថា យ៉ាងហោចណាស់ ក្រុមសកម្មប្រយុទ្ធចំនួន ១៨នាក់ មកពីបក្សកម្មករឃឺដរបស់តួកគី ហៅកាត់ (PKK) ត្រូវបានសម្លាប់កាលពីថ្ងៃអង្គារ ដោយសារការវាយប្រហារ តាមយន្តហោះដែល ជាយន្តហោះគ្មានមនុស្សបើក នៅជិតក្រុង Sinjar នៅភាគ ខាងជើងអ៊ីរ៉ាក់ ។

លោក Luqman Gally មេបញ្ជាការានៃកងកម្លាំងសន្តិសុខ Kurdish Peshmerga នៅក្នុងតំបន់បានប្រាប់ដល់ស៊ីនហួថា យន្តហោះវាយប្រហារ បានកើតឡើងកាលពីរសៀល នៅគ្រាដែលយន្តហោះគ្មាន មនុស្សបើករបស់តួកគី បានទម្លាក់គ្រាប់បែក ចំអគារសាលារៀនមួយ កន្លែងដែលសមាជិករបស់ PKK ដែលនៅក្នុងគ្លីនិកមួយកន្លែងនៅជិតក្រុង Sinjar ប្រមាណ ១០០គីឡូម៉ែត្រ១០០គីឡូម៉ែត្រ Nineveh រដ្ឋធានី Mosul ។

លោក Gally ការវាយប្រហារជាលទ្ធផល ដែលសម្លាប់សមាជិក PKK អស់១៨នាក់ ក្នុងនោះរាប់បញ្ចូលទាំងមេដឹកនាំតំបន់ Madhloom Rousi ផងដែរ ។ លោកបានសង្កត់ធ្ងន់ថា សាកសពផ្សេងៗទៀត នៅកប់ក្នុងគំនរបាក់បែកនៃ អគារដែលបានរងការបំផ្លាញ ។

នេះជាការវាយប្រហារលើកទី២ ហើយតាមផ្លូវអាកាស នៅក្នុងរយៈពេល២ថ្ងៃមកនេះ ដែលយន្តហោះទម្លាក់គ្រាប់បែក បានទម្លាក់ចំផ្សារចាស់មួយកន្លែង នៅចំកណ្តាលនៃទីក្រុង Sinjar ដោយបានសម្លាប់លោក Saeed Hassan Saeed ដែលជាមេដឹកនាំម្នាក់គ្រប់គ្រងទីនោះ និង២នាក់ផ្សេងទៀតបាន រងរបួសនៅកន្លែងកើតហេតុ ។ លោក Gally បានឲ្យដឹងកាលពីថ្ងៃចន្ទ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top