ព័ត៌មានអន្តរជាតិ

លោក ចូ បៃដិនថា សង្គ្រាមអាមេរិក នៅអាហ្វហ្គានីស្ថាន ពិតជាមិនទាន់បញ្ចប់, វាកំពុងប្រែក្លាយជាសង្គ្រាម ទម្លាក់គ្រាប់បែក ដូចនៅសូម៉ាលី

បរទេស ៖ សហរដ្ឋអាមេរិកគ្រោង បន្តប្រតិបត្តិការយោធា នៅអាហ្វហ្គានីស្ថាន បន្ទាប់ពីការដកទ័ពចុងក្រោយ នៅថ្ងៃទី ៣១ ខែសីហាឆ្នាំ ២០២១ ប្រធានាធិបតី អាមេរិកលោក Joe Biden បាននិយាយនៅក្នុងសុន្ទរកថា របស់លោក កាលពីថ្ងៃច័ន្ទ បន្ទាប់ពីការប្រគល់ទីក្រុងកាប៊ុល ទៅឱ្យពួកតាលីបង់ កាលពីចុងសប្តាហ៍ ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ បាន ឱ្យដឹងថា នៅក្នុងសុន្ទរកថា តាមកញ្ចក់ទូរទស្សន៍កាលពីថ្ងៃច័ន្ទ ដែលលោក បានការពារការ ប្រកាន់ខ្ជាប់ របស់លោក ចំពោះការដកថយ ដែលបានចរចា ជាមួយពួកតាលីបង់ ដោយអតីត ប្រធានាធិបតី លោកដូណាល់ត្រាំនោះ, គឺលោកបៃដិន បាននិយាយថា លោកតែងតែជឿជាក់ថា បេសកកម្មអាមេរិក“ គួរតែផ្តោតលើការ ប្រឆាំងភេរវកម្ម មិនមែនប្រឆាំង កុបកម្ម ឬកសាងប្រទេសនោះទេ ហើយថាអាមេរិកមិនបោះបង់ បេសកកម្មនោះទេ ក្នុងការដកកង ទ័ពប្រហែល ១២ ០០០ នាក់ចេញពី អាហ្វហ្គានីស្ថាន នោះទេ ។

លោក បៃដិន បន្តថា «សព្វថ្ងៃនេះការគំរាមកំហែងភេរវករ បានរីករាលដាលយ៉ាងធំធេង ហួសពីប្រទេសអាហ្វហ្គានីស្ថាន៖ ពួកអាល់សាបាប នៅប្រទេសសូម៉ាលី, ពួកអាល់កៃដា នៅឧបទ្វីបអារ៉ាប់ (AQQP), ពួក អាល់នូសារ៉ា នៅស៊ីរី ISIS [ដាអ៊ីស] ព្យាយាមបង្កើតតំបន់ខ្លួននៅស៊ីរី និងអ៊ីរ៉ាក់ និងបង្កើតសាខា នៅក្នុងប្រទេស ជាច្រើននៅទ្វីបអាហ្វ្រិកនិងអាស៊ី» ។

លោកបន្ថែមថា « ការគំរាមកំហែងទាំងនេះ ធានាពីការ យកចិត្តទុកដាក់ និងធនធានរបស់យើង។ យើងអនុវត្តបេសកកម្ម ប្រឆាំងភេរវកម្មប្រកប ដោយប្រសិទ្ធភាព ប្រឆាំងនឹងក្រុមភេរវក នៅក្នុងប្រទេសជាច្រើន ដែលយើង មិនមានវត្តមានយោធាអចិន្ត្រៃយ៍ ហើយបើសិនជាចាំបាច់ យើងនឹងធ្វើដូចគ្នានៅប្រទេស អាហ្វហ្គានីស្ថាន ។
យើងបានបង្កើត សមត្ថភាព ប្រឆាំងភេរវកម្ម ដែលអាចអនុញ្ញាតឱ្យយើងរក្សាការយក ចិត្តទុកដាក់ របស់យើង ចំពោះការគំរាមកំហែង ដោយផ្ទាល់ដល់សហរដ្ឋអាមេរិក នៅក្នុងតំបន់ ហើយធ្វើសកម្មភាពយ៉ាងឆាប់រហ័ស និងដាច់ខាតប្រសិនបើចាំបាច់ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top