ព័ត៌មានអន្តរជាតិ

ថៃ នឹងទទួលបានវ៉ាក់សាំង AstraZeneca បន្ថែមប្រមាណជា៦០លានដូស ថែមទៀត

បរទេសៈ យោងតាមការបញ្ជាក់ដោយអ្នកនាំពាក្យរបស់រដ្ឋាភិបាលនៃប្រទេសថៃកាលពីថ្ងៃចន្ទម្សិលមិញបានឲ្យដឹងថាប្រទេសថៃនឹងអាចទទួលបានវ៉ាក់សាំងប្រភេទ
AstraZeneca ប្រមាណជា៦០លានដូសបន្ថែមទៀតសម្រាប់ឆ្នាំនេះ។

ប្រទេសថៃត្រូវបានគេចាត់ទុកថាជារោងចក្រផលិតវ៉ាក់សាំង AstraZeneca សំខាន់បំផុតរបស់តំបន់ទាំងមូល ប៉ុន្តែបែរជាកំពុងជួបនឹងបញ្ហាយឺតយ៉ាវ នៃការដំណើរការ
ចាក់វ៉ាក់សាំងជូនពលរដ្ឋរបស់ ខ្លួនទៅវិញខណៈដែលមកដល់ពេលនេះ មានប្រមាណតែជា៩ភាគរយប៉ុណ្ណោះនៃពលរដ្ឋសរុប៦៦លាននាក់ ដែលបានទទួលវ៉ាក់សាំងជោគជ័យ។

លោក Anucha Burapachaisri បានថ្លែងថា៖ នេះគឺជាដំណឹងដ៏ល្អមួយសម្រាប់ប្រទេសដែល វានឹងអាចជួយឲ្យប្រព័ន្ធការពារកាន់តែខ្លាំងដែល គឺជាបញ្ហាដ៏ធំបំផុតកំពុងដាក់
សំពាធទៅលើប្រព័ន្ធសុខាភិបាល របស់ប្រទេសនិងសង្ឃឹមថានឹងអាច ជួយដល់ការវិលត្រឡប់វិញនៃជីវិតរស់នៅជាធម្មតា របស់ពលរដ្ឋនិងងើបឡើងនៃសេដ្ឋកិច្ច។

គួរឲ្យដឹងដែរថាកាលពីខែមុនមន្ត្រីសុខាភិបាល បានប្រកាសថាវ៉ាក់សាំង AstraZeneca បានស្នើសុំធ្វើការ ពន្យាពេលវ៉ាក់សាំងប្រមាណជា៦១លានដូសនេះ ទៅដល់ខែឧសភាឆ្នាំ២០២២ ជំនួសវិញ៕

ប្រែសម្រួល៖ស៊ុនលី

To Top