បរទេស ៖ កាលពីថ្ងៃល្ងាចថ្ងៃចន្ទម្សិលមិញនេះ យន្តហោះចម្បាំង របស់ប្រទេសអ៊ីស្រាអ៊ែល បានបើកការ វាយប្រហារសាជាថ្មីមួយទៀត ទៅលើទីតាំងជាច្រើន ដែលជាកម្មសិទ្ធរបស់ក្រុមចលនា ប្រយុទ្ធជ្រុលនិយម Hamas ដែលស្ថិតនៅក្នុងតំបន់ហ្គាហ្សា។
អ្នកនាំពាក្យ របស់កងកម្លាំង អ៊ីស្រាអ៊ែល បានប្រកាសអះអាងអំពីហេតុការណ៍នេះ ដោយបញ្ជាក់ថា ការវាយប្រហារនេះកើតឡើង តាមរយៈការឆ្លើយតបទៅនឹងការ វាយប្រហារដោយក្រុម Hamas កាលពីពេលកន្លងមក តាមរយៈគ្រាប់បែក Ballon Bomb។
យោងតាមការបញ្ជាក់ របស់កងកម្លាំងសន្តិសុខប៉ាឡេស្ទីន បានបញ្ជាក់ថា ទីតាំងរបស់ដែលត្រូវបានរងការវាយប្រហារ មានដូចជានៅភាគខាងត្បូង និងតំបន់ភាគខាងជើង និងកណ្តាលនៃតំបន់ហ្គាហ្សា ។
ទោះបីជាយ៉ាងណាក្តីមកដល់ពេលនេះ គឺមិនមាន របាយការណ៍នៃអ្នកបាត់បង់ជីវិត និងអ្នករងរបួសឡើយហើយជឿជាក់ថា ក្រុម Hamas បានធ្វើការគេចរួចខ្លួនបាត់ ទៅហើយចេញពីទីតាំង នោះរួចទៅហើយ ៕
ប្រែសម្រួល៖ស៊ុនលី