បរទេស៖ នាយករដ្ឋមន្ត្រីនៃប្រទេសប៉ាឡេស្ទីនលោក Mohammed Ishtaye កាលពីថ្ងៃអង្គារម្សិលមិញនេះ បាននិយាយថាពលរដ្ឋប៉ាឡេស្ទីន នឹងស្វាគមន៍យ៉ាងខ្លាំង ចំពោះគំនិត ផ្តួចផ្តើមទាំងឡាយដោយអន្តរជាតិ សម្រាប់ការងារដោះស្រាយជម្លោះរបស់ខ្លួនជាមួយនឹងប្រទេសអ៊ីស្រាអ៊ែល។
ថ្លែងនៅក្នុងសន្នសិទកាសែតមួយតាមអនឡាញលោក Ishtaye បានបញ្ជាក់ថាពលរដ្ឋរបស់ប៉ាឡេស្ទីន សង្ឃឹមទុកយ៉ាងមុតម៉ាំងថា នឹងអាចបញ្ចប់ការគ្រប់គ្រងរបស់អ៊ីស្រាអ៊ែល នៅក្នុងដែនដីប៉ាឡេស្ទីន និងបង្កើតឲ្យបាននូវឯករាជ្យភាព មួយជូនរដ្ឋប៉ាឡេស្ទីនដែលធ្លាប់មានកាលពីឆ្នាំ១៩៦៧។

លោកក៏បានបន្តអំពាវនាវទៅកាន់សហគមន៍អន្តរជាតិ ផងដែរថា៖គួរតែព្យាយាមជួយការពារគោលការណ៍ នៃដំណោះស្រាយរដ្ឋពីរឬ Two State Solutioni ពីការបាត់បង់ចំ
ពេលមានភាពខ្វះចន្លោះ នយោបាយនាពេលបច្ចុប្បន្ននេះ។
ជាចុងក្រោយលោកបញ្ជាក់ថាទោះបី ជាអតីតនាយករដ្ឋមន្ត្រីចាស់របស់អ៊ីស្រាអ៊ែល លោក Benjamin Netanyahu ព្យាយាមពង្វាងការចាប់អារម្មណ៍ របស់អន្តរជាតិ មកលើ ប៉ាឡេស្ទីន ក្តីប៉ុន្តែប៉ាឡេស្ទីនគឺនៅតែ ជាប្រធានបទស្នូលសម្រាប់នៅ មជ្ឈឹមបូព៍ានៅឡើយនោះទេ៕
ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
