ព័ត៌មានអន្តរជាតិ

អាមេរិក បញ្ជូនអ្នកការទូតកំពូល ទៅកាន់កាតា និងអាល្លឺម៉ង់ ជុំវិញបញ្ហានៅអាហ្វហ្គានីស្ថាន

វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានឲ្យដឹងថា លោកនឹងធ្វើដំណើរ ទៅកាន់ប្រទេសកាតា ក្នុងពេលឆាប់ៗនេះ ហើយបន្ទាប់មកនឹងទៅ កាន់ប្រទេសអាល្លឺម៉ង់ អំពីបញ្ហាអាហ្វហ្គានីស្ថាន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

លោក Blinken បានប្រាប់អ្នកយកព័ត៌មាន ក្នុងអំឡុងពេលសន្និសីទ សារព័ត៌មានមួយថា“ នៅថ្ងៃអាទិត្យនេះខ្ញុំនឹង ធ្វើដំណើរទៅទីក្រុងដូហា ជាកន្លែងដែលខ្ញុំនឹងជួប ជាមួយមេដឹកនាំកាតា ដើម្បីបង្ហាញការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះអ្វីទាំងអស់ដែលពួកគេកំពុងធ្វើ ដើម្បីគាំទ្រដល់កិច្ចខិតខំ ប្រឹងប្រែងជម្លៀសប្រជាជន” ។

នៅប្រទេសអាល្លឺម៉ង់លោក Blinken នឹងជួបជាមួយសមភាគី អាល្លឺម៉ង់របស់លោក Heiko Maas និងរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី ស្តីពីអាហ្វហ្គានីស្ថាន ជាមួយប្រទេសជាង ២០ ដែលមានចំណែកក្នុងការផ្លាស់ប្តូរទីលំនៅ និងធ្វើអាជីវកម្មអាហ្វហ្គានីស្ថាន។

លោក Blinken បានឲ្យដឹងកាលពីដើមសប្តាហ៍នេះថា សហរដ្ឋអាមេរិក បានផ្អាកវត្តមានការទូត របស់ខ្លួននៅទីក្រុងកាប៊ុល ប៉ុន្តែនឹងគ្រប់គ្រងការទូត ជាមួយអាហ្វហ្គានីស្ថាន ពីទីក្រុងដូហាប្រទេសកាតា។

អ្នកការទូតកំពូលអាមេរិករូបនេះ បានកត់សម្គាល់ថា សហរដ្ឋអាមេរិកបន្តរក្សាបណ្តាញ ទំនាក់ទំនងជាមួយតាលីបង់ អាហ្វហ្គានីស្ថាន លើបញ្ហាដែលសំខាន់ចំពោះ យើងដោយចាប់ផ្តើមពីការប្តេជ្ញាចិត្ត អនុញ្ញាតឱ្យប្រជាជនចាកចេញពី អាហ្វហ្គានីស្ថានប្រសិន បើពួកគេជ្រើសរើសធ្វើដូច្នេះ ៕

ដោយ ឈូក បូរ៉ា

To Top