ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ នឹងជួយដោះស្រាយបញ្ហា នៅអាហ្គានីស្ថាន ដោយមិនចាំបាច់ ធ្វើសង្គ្រាមឡើយ

បរទេស៖មេបញ្ជាការយោធារបស់កងកម្លាំងអ៊ីរ៉ង់កាលពីថ្ងៃអង្គារម្សិលមិញបានធ្វើសេចក្តីថ្លែងការណ៍ មួយទៅកាន់អង្គប្រជុំរបស់ភាជាតិអ៊ឺរ៉ង់ថា គោលបំណងធំរបស់អ៊ីរ៉ង់នៅពេលនេះសម្រាប់បញ្ហានៅអាហ្គានីស្ថាន គឺធ្វើយ៉ាងណាអាចដោះស្រាយដោយមិនចាំបាច់ប្រើប្រាស់ ការធ្វើសង្គ្រាមឡើយ។

មេបញ្ជាការទ័ពលោក Esmail Qaani បានបញ្ជាក់បែបនេះថាអាមេរិកបានដាក់ផែនការ ក្នុងការទាញយកអ៊ីរ៉ង់ឲ្យចូលទៅក្នុងជម្លោះនៅអាហ្គានីស្ថាន ហើយជាការឆ្លើយតបរបស់អ៊ីរ៉ងកន្លងមកគឺបានធ្វើឲ្យអាមេរិក បរាជ័យទាំងស្រុង។

លោកបានបន្តថាគោលបំណងរបស់សហរដ្ឋអាមេរិក ២០ឆ្នាំមកហើយគឺឈ្លានពាន ទៅលើប្រទេសអាហ្គានីស្ថានឲ្យបានជោគជ័យដើម្បីដាក់ឥទ្ធិពល មកលើប្រទេសអ៊ិរ៉ង់ព្រមទាំងប្រទេសផ្សេងទៀតក្នុងតំបន់ ប៉ុន្តែបានត្រឹមបរាជ័យហើយក៏រត់ភៀសខ្លួនទៅប្រទេសកំណើតរបស់ខ្លួនវិញ ប៉ុណ្ណោះ។

ជាចុងក្រោយលោក Qaani បានលើកឡើងថាអ្វីៗទាំងអស់នៅអាហ្គានីស្ថាននាពេលអនាគតគឺវាអាស្រ័យទៅនឹងការគិតនិងការសម្រេចចិត្តរបស់ពលរដ្ឋរបស់គេផ្ទាល់ប៉ុណ្ណោះ៕ ប្រែសម្រួល៖ស៊ុនលី

To Top