អង់ការ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ថា តួកគី ត្រូវបានគេបញ្ជាក់កាលពីថ្ងៃសៅរ៍ថា មានករណីថ្មីនៃជំងឺកូវីដ-១៩ចំនួន២៦.១៦១នាក់ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបកើនឡើងដល់៦.៨២០.៨៦១នាក់ ។ ក្រសួងសុខាភិបាលរបស់ប្រទេសនេះបានឲ្យដឹងដូច្នេះ ។
ចំនួនអ្នកស្លាប់ដោយសារវីរុសនៅក្នុងប្រទេសតួកគី បានកើនឡើងពី២២១ដល់៦១.៣៦១នាក់ ទន្ទឹមនឹងនេះដែរ ពលរដ្ឋចំនួន២៤.០២៣នាក់បានជាសះស្បើយពីជំងឺគិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ។
ក្រសួងបានឲ្យដឹងថា សរុបអ្នកបានធ្វើតេស្តកាលពីថ្ងៃមុនចំនួន៣៣៥.២៤៤នាក់ ។
តួកគី បានចាប់ផ្តើមធ្វើការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩កាលពីថ្ងៃទី១៤ ខែមករា បន្ទាប់ពីក្រុមអាជ្ញាធរបានអនុម័ត ឲ្យប្រើប្រាស់បន្ទាន់វ៉ាក់សំាងរបស់ប្រទេសចិន Sinovac ។
ពលរដ្ឋជាង៥២,៦លាននាក់បានទទួលដូសដំបូងរបស់ពួកគេ ទន្ទឹមនឹងនេះដែរ ជាង៤១,៩លាននាក់បានទទួលដូសទី២ ។ តួកគី បានចាក់ថ្នាំជាង១០៤.៨៩លានដូស ក្នុងនោះបូករួមទាំងដូសទី៣ដែលជាដូសជំរុញផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

