អេស្ប៉ាញ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ថា ក្រុមអ្នកពន្លត់អគ្គីភ័យនៅលើកោះ La Palma របស់ប្រទេសអេស្ប៉ាញ បានដកថយវិញដោយសារតែ ការផ្ទុះភ្នំភ្លើងកាន់តែខ្លាំងឡើង ។ ភ្នំភ្លើង Cumbre Vieja បានចាប់ផ្តើមផ្ទុះ នៅថ្ងៃអាទិត្យ ដោយមានការជម្លៀស មនុស្សរាប់ពាន់នាក់ និងផ្ទះជាង ៣៥០ខ្នងត្រូវបានបំផ្លាញ ។
កាលពីថ្ងៃសុក្រ អាជ្ញាធរនៅក្នុងទីក្រុង៣ទៀត បានប្រាប់ដល់អ្នកស្រុក ឱ្យជម្លៀសខ្លួនចេញ ។
ផ្សែងដ៏ក្រាស់ ឥឡូវនេះលាតសន្ធឹង ៤គីឡូម៉ែត្រ ប៉ើងទៅក្នុងអាកាស ដោយជើងហោះហើរ មួយចំនួននៅក្នុង និងក្រៅអាកាសយានដ្ឋាន ត្រូវបានលុបចោលទាំងស្រុង ។
នៅមិនទាន់មានសេចក្តីរាយការណ៍ អំពីការស្លាប់មនុស្សនៅឡើយទេ ។
សកម្មភាពភ្នំភ្លើងបាន កើនឡើងកាលពីថ្ងៃសុក្រ ហើយប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញ កំពុងរាយការណ៍ថា ខ្យល់ចេញចូលថ្មីមួយ បានកើតឡើងដែលបណ្តាលឱ្យ មានកំអែភ្នំភ្លើងហូរចេញមក ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា