ព័ត៌មានអន្តរជាតិ

ទីក្រុងធំៗ របស់មីយ៉ាន់ម៉ា ដាច់ចរន្តអគ្គិសនីទាំងអស់

រ៉ងហ្គូន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ថា នៅថ្ងៃសុក្រនេះ ការដាច់ចរន្តអគ្គិសនីមួយរយៈខ្លី បានវាយប្រហារមជ្ឈមណ្ឌល ទីក្រុងសំខាន់ៗ របស់ប្រទេសមីយ៉ាន់ម៉ា និងទីប្រជុំជនឆ្ងាយៗ រួមទាំងមជ្ឈមណ្ឌលពាណិជ្ជកម្ម នៅរ៉ងហ្គូន និងផ្នែកខ្លះនៃរដ្ឋធានីណៃពិដោ អាជ្ញាធរនិងអ្នកឆ្លើយឆ្លង ព័ត៌មានរបស់ទីភ្នាក់ងារ AFP បានលើកឡើងដូច្នេះ ។

សាជីវកម្មផ្គត់ផ្គង់អគ្គិសនីរ៉ងហ្គូន បានរាយការណ៍ពី ការដាច់ចរន្តអគ្គិសនី បណ្តោះអាសន្ននៅក្នុងតំបន់រ៉ងហ្គូន នៅថ្ងៃនេះនៅវេលាម៉ោង១ និង៣៥នាទីរសៀល ដោយបានឲ្យដឹងទៀតថា ខ្លួនកំពុងធ្វើការដើម្បី ស្តារថាមពលឡើងវិញ ។

អ្នកស្រុកបានប្រាប់ដល់ទីភ្នាក់ងារ AFP ថា ទីក្រុងធំបំផុតទីពីរ របស់ប្រទេសមីយ៉ាន់ម៉ា ដែលជាទីក្រុង នៅថ្ងៃសុក្រនេះ ភាគខាងកើតរដ្ឋ Mon និងផ្នែកខ្លះនៃរដ្ឋ Rakhine នៅភាគខាងលិចក៏បាន បាត់បង់ថាមពលផងដែរ ។

ផ្នែកខ្លះនៃរដ្ឋធានីណៃពីដោ ដែលសាងសង់ដោយ យោធាក៏ជួបប្រទះ នឹងការដាច់ភ្លើងដែរ ។

សាជីវកម្មផ្គត់ផ្គង់អគ្គិសនីរ៉ងហ្គូន បានលើកឡើងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា នៅវេលាម៉ោង២និង១០នាទី រសៀលត្រូវបានស្តារឡើងវិញហើយ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top