ព័ត៌មានអន្តរជាតិ

អ៊ីរ៉ាក់ បដិសេធសំណើរ ក្នុងស្រុកដើម្បី ធ្វើទំនាក់ទំនងជាធម្មតា ជាមួយនឹង អ៊ីស្រាអ៊ែលវិញ

បាដាដ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃសៅរ៍នេះបានឲ្យដឹងថារដ្ឋាភិបាលរបស់ប្រទេសអ៊ីរ៉ាក់ បានធ្វើការប្រកាសបដិសេធទៅនឹងសំណើររបស់សម្លេង ក្នុងស្រុកដើម្បីអាចធ្វើឲ្យមានទំនាក់ទំនងជាធម្មតា

ឡើងវិញជាមួយនឹងប្រទេសអ៊ីស្រាអ៊ែល ឡើងវិញដោយលើកឡើងថាវាជាសកម្មភាព ខុសទៅនឹងច្បាប់របស់ខ្លួន។

សេចក្តីប្រកាសបដិសេធ ដោយការិយាល័យព័ត៌មានរបស់នាយករដ្ឋមន្ត្រីបានអះអាងថា គោលគំនិតនៃការធ្វើទំនាក់ទំនងជាធម្មតាឡើងវិញគឺវាមានភាពប្រឆាំង ទៅនឹងរដ្ឋធម្មនុញ្ញផងខុសទៅនឹងច្បាប់ប្រទេសផង និងខុសទៅនឹងគោលការណ៍នយោបាយរបស់ប្រទេសផង ហើយបញ្ជាក់រដ្ឋាភិបាលអ៊ីរ៉ាក់មានជំហរឹងម៉ាំក្នុងការគាំទ្រ ទៅដល់រដ្ឋប៉ាឡេស្ទីននិងសិទ្ធក្នុងការទទួលបានឯករាជ្យរបស់ពួកគេ។

គួរឲ្យដឹងដែរកាលពីថ្ងៃសុក្រម្សិលមិញនេះ ពលរដ្ឋអ៊ីរ៉ាក់ជាច្រើនរយនាក់ដែលប្រមូលផ្តុំគ្នា មកពីខេត្តជាច្រើនរបស់អ៊ីរ៉ាក់នៅក្នុងតំបន់ Erbil ដើម្បីធ្វើការស្នើសុំឲ្យរដ្ឋាភិបាលអ៊ីរ៉ាក់ក្នុងការចូលរួមជាមួយនឹងកិច្ចព្រមព្រៀង Abraham ដែលនឹងអាចបង្កើតទំនាក់ទំនង ជាធម្មតាជាមួយនឹងអ៊ីស្រាអ៊ែល៕

ប្រែសម្រួល៖ស៊ុនលី

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top