ព័ត៌មានអន្តរជាតិ

ថ្ងៃនេះ វៀតណាម មានអ្នកឆ្លងជំងឺ កូវីដ-១៩ថ្មី ជាង៩ពាន់នាក់

ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ថា ប្រទេសវៀតណាម  បានរាយការណ៍ពីករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ចំនួន៩.៧០៦នាក់គិតត្រឹមថ្ងៃសៅរ៍នេះ ដែលក្នុងនោះមានករណីឆ្លងក្នុងស្រុកចំនួន ៩.៦៨២នាក់ និងនាំចូល២៤ករណី ។ ក្រសួងសុខាភិបាលវៀតណាម បានឲ្យដឹងដូច្នេះ ។

ក្រសួងបានឲ្យដឹងថា ការឆ្លងថ្មីនេះបាននាំមកនូវចំនួនសរុបរបស់ប្រទេសនេះកើនឡើងដល់៧៤៦.៦៧៨នាក់ដោយមានអ្នកស្លាប់ចំនួន១៨.៤០០នាក់ ។

ករណីសហគមន៍ ភាគច្រើនត្រូវបានរកឃើញ នៅតំបន់ភាគខាងត្បូង រួមមាន៤.០៤៦នាក់ នៅចំណុចកណ្តាលទីក្រុងហូជីមិញ ចំនួន៣.៦២៩នាក់នៅខេត្តប៊ិញឌឿង និង៩៩៦នាក់នៅខេត្តដុងណាយ ។

ក្រសួងបានឱ្យដឹងថា អ្នកជំងឺចំនួន៥១៦.៤៤៩នាក់បានជាសះស្បើយនាំឲ្យកើនឡើង ដល់១០.៥៩០នាក់ចាប់ពីថ្ងៃសុក្រ    ខណៈវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជិត៣៧,៦លានដូសត្រូវបានផ្តល់ជូននៅទូទាំងប្រទេស ។

ក្រសួងបានឲ្យដឹងផងដែរថា គិតត្រឹមថ្ងៃសៅរ៍នេះ វៀតណាមបានចុះបញ្ជីករណីឆ្លង ក្នុងស្រុកសរុបចំនួន៧៤២.១៧៤ករណីចាប់តាំងពីការចាប់ផ្តើម នៃរលកចម្លងជំងឺកាលពីចុងខែមេសា ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top