ព័ត៌មានអន្តរជាតិ

នៅចុងខែតុលា ឥណ្ឌា នឹងនាំចេញ ថ្នាំវ៉ាក់សាំងកូវីដ-១៩ចំនួន៨លានដូស

ញូដេលី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ថា មន្រ្តីជាន់ខ្ពស់មួយរូប មកពីក្រសួងការបរទេស បានលើកឡើង នៅថ្ងៃសៅរ៍នេះថា ប្រទេសឥណ្ឌា នឹងនាំចេញវ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ចំនួន៨លានដូស នៅចុងខែតុលាខាងមុខនេះ បន្ទាប់ពីបញ្ចប់ការហាមឃាត់ ការបញ្ជូនដូសទៅកាន់បរទេស ។

លោក Narendra Modi នាយករដ្ឋមន្រ្តីបានសន្យាថា នឹងបន្តការនាំចេញឡើងវិញ នៅក្នុងកិច្ចប្រជុំមេដឹកនាំមកពីទីក្រុង Quad នៅវ៉ាស៊ីនតោន ខណៈឥណ្ឌា ជប៉ុន អូស្ត្រាលី និងសហរដ្ឋអាមេរិក ព្យាយាមប្រឆាំងនឹងឥទ្ធិពលចិន ដែលកំពុងកើនឡើងនៅទូទាំងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ។

រដ្ឋមន្រ្តីក្រសួងការបរទេស លោក Harsh Vardhan Shringla បានប្រាប់ដល់អ្នកយកព័ត៌មាននៅថ្ងៃសៅរ៍នេះថា វ៉ាក់សាំងការពារតែមួយដងនៃថ្នាំ Johnson & Johnsonនឹងត្រូវបញ្ជូនទៅបណ្តាប្រទេសអាស៊ី-ប៉ាស៊ីហ្វិក។

លោក Shringla បានប្រាប់ដល់អ្នកសារព័ត៌មានថា “រឿងនេះនឹងរួចរាល់នៅចុងខែតុលា” ៕

ដោយ៖ ម៉ៅ បុប្ផាមករា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top