បរទេស៖ ប្រទេសកូរ៉េខាងជើង មានបំណងចង់ពិចារណា បង្កើតជំនួបកំពូល អន្តរកូរ៉េមួយទៀត ប្រសិនបើការគោរពគ្នា ទៅវិញទៅមក រវាងគូសត្រូវទាំងពីរ អាចត្រូវបានធានា នេះបើយោងតាម សេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មានកណ្ដាល កូរ៉េខាងជើង KCNA ដែលដកស្រង់សម្តីប្អូនស្រី មេដឹកនាំកូរ៉េខាងជើង។
ការថ្លែងបែបនេះ គឺត្រូវបានធ្វើឡើង ត្រឹមតែមួយថ្ងៃក្រោយ ប្រទេសកូរ៉េខាងជើង បានជំរុញសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង ឲ្យបោះបង់ចោលអ្វីដែលខ្លួនហៅថា ជាគោលនយោបាយអរិភាព និងឲ្យបង្កើនស្តង់ដារទ្វេដងចំពោះវា នៅមុនកិច្ចពិភាក្សាគ្នាផ្លូវការ អាចត្រូវបានប្រារព្ធធ្វើឡើង ស្តីពីការបញ្ចប់សង្គ្រាមកូរ៉េឆ្នាំ១៩៥០ដល់ឆ្នាំ១៩៥៣។
គួរបញ្ជាក់ថា សង្គ្រាមកូរ៉េឆ្នាំ១៩៥០-១៩៥៣ បានចប់ដោយបទឈប់បាញ់គ្នា ប៉ុន្តែមិនមែនដោយសន្ធិសញ្ញាសន្តិភាព នោះទេ ដែលជាការបន្សល់ទុកនូវកងកម្លាំង អង្គការសហប្រជាជាតិដឹកនាំដោយអាមេរិក តាមពាក្យបច្ចេកទេស គឺនៅតែស្ថិតនៅក្នុងសង្គ្រាម ជាមួយកូរ៉េខាងជើង។
អ្នកនាង គីម យូជុង ដែលជាប្អូនស្រីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានមានប្រសាសន៍ដូច្នេះថា “ខ្ញុំគិតថា ត្រឹមតែនៅពេលដែលភាពគ្មានអគតិនិងឥរិយាបថនៃការគោរពចំពោះគ្នានឹងគ្នា ត្រូវបានរក្សាប៉ុណ្ណោះ នឹងអាចមានការយល់ពីគ្នាយ៉ាងរលូន រវងកូរ៉េខាងជើងនិងកូរ៉េខាងត្បូង”៕
ប្រែសម្រួល៖ប៉ាង កុង