ព័ត៌មានអន្តរជាតិ

Breaking News: IOC និយាយថា អ្នកគាំទ្រ នៅ​ក្រៅប្រទេស ត្រូវរារាំង​មិនឱ្យ​ចូល​រួម​ទស្សនា ដោយផ្ទាល់ ប្រកួត​​កីឡា​អូឡាំពិក រដូវ​រងា​ឆ្នាំ ២០២២ នៅ​ទីក្រុង​ប៉េកាំង

Breaking News: គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ (IOC) និយាយថា អ្នកគាំទ្រនៅក្រៅប្រទេស ត្រូវរារាំង​​មិនឱ្យចូលរួមទស្សនា ដោយផ្ទាល់ ប្រកួត​កីឡាអូឡាំពិក រដូវរងាឆ្នាំ ២០២២ នៅទីក្រុងប៉េកាំង នោះទេ។ នេះបើតាម​ការផ្សាយរបស់ទីភ្នាក់ងារបារាំង AFP នៅមុននេះបន្តិច។

គណៈកម្មាធិការអូឡាំពិកអន្តរជាតិ បាននិយាយនៅថ្ងៃពុធនេះថា ការប្រកួតកីឡា​អូឡាំពិក​រដូវរងា ឆ្នាំក្រោយ នៅទីក្រុងប៉េកាំង នឹងត្រូវរៀបចំឡើងដោយ​គ្មានអ្នកទស្សនា​មកពីក្រៅប្រទេស​ ដោយសំបុត្រ ត្រូវបានដាក់កម្រិត​ចំពោះអ្នកគាំទ្រដែលរស់នៅ ក្នុងប្រទេសចិន ដោយសារតែជំងឺរាតត្បាតកូវីដ -១៩ ។

IOCបាននិយាយថា មានតែអ្នកចូលរួមចាក់វ៉ាក់សាំង ពេញលេញប៉ុណ្ណោះ ដែលនឹងត្រូវបានលើកលែងពីការ ដាក់ឲ្យ នៅដាច់ពីគេរយៈពេល ២១ ថ្ងៃ។ អត្តពលិកដែលអាចផ្តល់“ ការលើកលែងផ្នែកវេជ្ជសាស្ត្រត្រឹមត្រូវ” នឹងត្រូវពិចារណា​ករណីរបស់ពួកគេ។

To Top