ព័ត៌មានអន្តរជាតិ

អតីតប្រធានាធិបតីបារាំង Nicolas Sarkozy រងបទចោទប្រកាន់ប្រើប្រាស់​ ថវិកាជាតិ ក្នុងយុទ្ធនាការបោះឆ្នោត

បរទេស៖ តុលាការទីក្រុងប៉ារីស កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ បានចេញសាលដិកាសម្រេច ដាក់ទោសអតីប្រធានាធិបតីបារាំងលោក Nicolas Sarkozy រយៈពេល១ឆ្នាំ នៅក្នុងគុកក្រោយរកឃើញថា បានប្រើប្រាស់ថវិកាជាតិ ទៅធ្វើយុទ្ធនាការបោះឆ្នោត កាលពីឆ្នាំ២០១២។

លោក Sarkozy ត្រូវបានគេរកឃើញថា បានចំណាយលុយមួយចំនួនធំ ទៅលើយុទ្ធនាការបោះឆ្នោត ទោះបីជាលោកបានបដិសេធ មិនបានពាក់ព័ន្ធទៅនឹង ការចោទប្រកាន់នេះក្តី។

ទោះបីជាយ៉ាងណាក្តី បទចោទប្រកាន់នេះបានធ្វើឡើង នៅក្រោយពេលត្រឹមតែ ៧ខែប៉ុណ្ណោះ ដែលលោក Sarkozy ទើបតែទទួលទោសរយៈពេល ៣ឆ្នាំ ពីបទពុករលួយ ក្នុងអាណត្តិគ្រប់គ្រងរបស់គាត់ផងដែរ។

គួររំលឹកដែរថា លោក Sarkozy បានដឹកនាំប្រទេសបារាំង ចន្លោះពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១២ ហើយតែងតែបានបដិសេធ ទៅនឹងការចោទប្រកាន់នានា ប្រឆាំងរូបលោក ៕

ប្រែសម្រួល៖ ស៊ុន លី

To Top