ព័ត៌មានអន្តរជាតិ

ស្លាប់ ៥នាក់ ក្នុងហេតុការវាយប្រហារមួយ នៅប្រទេសនវេស

បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា មនុស្ស៥នាក់ បានបាត់បង់ជីវិត និង ២នាក់ទៀត បានទទួលរងរបួស នៅក្នុងហេតុការណ៍វាយប្រហារ មួយដោយប្រើប្រាស់ព្រួញ និងស្នានៅក្នុងប្រទេសនវេស។

មកដល់ពេលនេះប៉ូលីស បានធ្វើការចាប់ខ្លួនបានមនុស្ស ជនជាតិដាណឺម៉ាកម្នាក់ អាយុប្រមាណជា ៣៧ឆ្នាំ ដោយអះអាងថា វាគឺជាសកម្មភាពដែលធ្វើឡើង បុរសរូបនេះតែម្នាក់ឯងគត់ និងកំពុងស្រាវជ្រាវបន្តថា វាជាផែនការភេវរកម្ម ឬក៏យ៉ាងណា។

នាយករដ្ឋមន្ត្រី Erna Solberg បានចេញមកធ្វើការ សេចក្តីថ្លែងការណ៍អំពីហេតុការណ៍នេះ ដោយផ្ទាល់ផងដែរហើយ ដោយលើកឡើងថា ជាសកម្មភាពដ៏គួរឲ្យតក់ស្លុតបំផុត ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top