ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលស៊ីរី និងក្រុមប្រឆាំង ព្រមព្រៀងគ្នា ព្រាងរដ្ឋធម្មនុញ្ញជាថ្មី

បរទេស៖ រដ្ឋាភិបាលស៊ីរី និងក្រុមប្រឆាំង នាពេលថ្មីៗនេះ បានព្រមព្រៀងគ្នាចាប់ផ្តើម ព្រាងកំណែទម្រង់រដ្ឋធម្មនុញ្ញ ហើយនេះគឺជាការបោះជំហានដ៏ធំ បន្ទាប់ពីធ្វើកិច្ចពិភាក្សាគ្នា រយៈពេល៩ខែ នេះបើតាមការប្រកាសរបស់ ប្រេសិតអង្គការសហប្រជាជាតិ នៅថ្ងៃអាទិត្យ។ 

ប្រេសិតពិសេសរបស់ អង្គការសហប្រជាជាតិ ប្រចាំប្រទេសស៊ីរី លោក Geir Pedersen តាមសេចក្តីរាយការណ៍ប មិនបាននិយាយថា អ្វីនៅពីក្រោយកិច្ចព្រៀងព្រង ឬក៏ផ្តល់សេចក្តីលម្អិតអំពីអ្វីដែលនឹងកើតមានបន្ទាប់នោះទេ ហើយចំណែកពេលវេលា នៃការធ្វើសេចក្តីព្រាងជាថ្មីនេះ នឹងចាប់ផ្តើមជាផ្លូវការ នៅថ្ងៃចន្ទនេះ។ 

លោក Geir Pedersen បាននិយាយប្រាប់អ្នកសារព័ត៌មាន យ៉ាងដូច្នេះថា “ខ្ញុំកំពុងតែចរចារវាងភាគីនានា ដើម្បីបង្កើតមតិរួមគ្នាស្តីពីវិធីដែលយើងនឹងឆ្ពោះទៅ ហើយខ្ញុំមានសោមនស្ស រីករាយដើម្បីនិយាយថា យើងបានទទួលបាន មតិរួមគ្នាបែបនោះហើយ”។ 

គួរបញ្ជាក់ថា កិច្ចពិភាក្សាជុំចុងក្រោយ បានបញ្ចប់នៅក្នុងខែមករា ដោយគ្មានភាពវិវត្តទៅមុខ ហើយលោក Pedersen   បានប្រកាសនៅចុងខែសីហា អំពីកិច្ចព្រមព្រៀងលើ មធ្យោបាយសម្រាប់កិច្ចពិភាក្សាជុំទី៦ វាផ្អែកលើចំណុចសំខាន់ៗចំនួន៣ គឺការគោរពច្បាប់នៃដំណើរការ ការប្រគល់អត្ថបទគោលការណ៍ រដ្ឋធម្មនុញ្ញមូលដ្ឋាន នៅមុនកិច្ចប្រជុំ និងការជួបជាប្រក្រតីនៃ សហប្រធានជាមួយលោក នៅមុននិងក្នុងអំឡុងកិច្ចប្រជុំ៕ 

ប្រែសម្រួល៖ ប៉ាង កុង


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top