ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង បង្កើនកម្រិតគំរាម កំហែងទូទាំងតំបន់ ព្រោះប្រទេសនេះផលិតអាវុធ ដែលពិបាកស្ទាក់ចាប់បាន

តូក្យូ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីល ផ្លោងប្រភេទថ្មីមួយ ដែលបាញ់ចេញពីនាវាមុជទឹក កាលពីថ្ងៃអង្គារ ដោយបង្កឱ្យមានការ ភ័យខ្លាចនៅក្នុងតំបន់ ដែលប្រទេស ដែលមានអាវុធនុយក្លេអ៊ែរ បានធ្វើឱ្យមានភាពជឿនលឿន ផ្នែកបច្ចេកវិទ្យាលើអាវុធ ដែលពិបាកស្ទាក់ចាប់។

ទីភ្នាក់ងារព័ត៌មានកណ្តាលផ្លូវការ របស់ប្រទេសកូរ៉េនៅថ្ងៃពុធនេះ បានដកស្រង់សម្តីទីភ្នាក់ងារ វិទ្យាសាស្ត្រការពារជាតិ របស់ប្រទេសនេះ ដោយថាមីស៊ីលថ្មីនេះមាន “បច្ចេកវិទ្យាដឹកនាំការត្រួតពិនិត្យ កម្រិតខ្ពស់ជាច្រើនរួមទាំង ការចល័តចំហៀង និងរំលង ដែលពិបាកក្នុងស្ទាក់ចាប់ណាស់។

ក្រុមអ្នកជំនាញលើកឡើងថា ប្រទេសកូរ៉េខាងជើង មានបំណងពង្រឹងសមត្ថភាព ការពាររបស់ខ្លួន តាមរយៈការអភិវឌ្ឍន៍ អាវុធថ្មីជាច្រើនដោយសារ តែការចរចាតិចតួច ជាមួយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដែលជាសម្ព័ន្ធមិត្តសន្តិសុខ របស់អាមេរិក នឹងចាប់ផ្តើមឡើងវិញ ក្នុងពេលឆាប់ៗនេះ។

KCNA បានឲ្យដឹងថា បណ្ឌិត្យសភានេះទទួលបាន ជោគជ័យក្នុងការសាកល្បងបាញ់ បង្ហោះប្រភេទថ្មី SLBM ពីនាវាមុជទឹក ដូចគ្នាដែលមីស៊ីលផ្លោង យុទ្ធសាស្ត្របាញ់ចេញពីនាវាមុជទឹកដំបូង ត្រូវបានបាញ់បង្ហោះដោយ ជោគជ័យកាលពី ៥ ឆ្នាំមុន។

កាលពីថ្ងៃអង្គារយោធាកូរ៉េខាងត្បូង បានឲ្យដឹងថាកូរ៉េខាងជើ ងបានបាញ់បង្ហោះអ្វីដែលមើលទៅដូចជា SLBM រយៈចម្ងាយខ្លីចូលទៅក្នុងសមុទ្រជប៉ុន ដែលជាការបង្កហេតុយោធា ចុងក្រោយបង្អស់ ចំពេលមានការជាប់គាំង ជាមួយសហរដ្ឋអាមេរិក ជុំវិញការលុបបំបាត់អាវុធនុយក្លេអ៊ែរ និងការបន្ធូរបន្ថយទណ្ឌកម្ម។

ការផ្សាយតាមអ៊ិនធឺណិត របស់កាសែត Rodong Sinmun ដែលជាមាត់របស់គណបក្សពលករកូរ៉េ កំពុងកាន់អំណាច នៅថ្ងៃពុធនេះ បានបង្ហាញរូបថតមីស៊ីល ដែលបាញ់ចេញពីនាវាមុជទឹកពណ៍ខ្មៅ។

កូរ៉េខាងជើង បានសាកល្បងមីស៊ីលផ្សេងទៀត ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ នៅថ្ងៃទី ១៥ ខែកញ្ញា ខ្លួនបានបាញ់មីស៊ីល ចេញពីប្រព័ន្ធមីស៊ីល ដែលដឹកតាមផ្លូវដែក ខណៈដែលខ្លួនបានបាញ់អ្វីដែល ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានលើកឡើងថា ជាមីស៊ីលលឿនជាងសំឡេង ដែលទើបអភិវឌ្ឍ ចុងក្រោយនៅថ្ងៃទី២៨ ខែកញ្ញា។

ទីក្រុងព្យុងយ៉ាង ក៏បានធ្វើការសាកល្បងមីស៊ីល រយៈចម្ងាយវែងថ្មីមួយ នៅដើមខែកញ្ញា ដែលជាការសាកល្បងមីស៊ីល លើកដំបូងរបស់ប្រទេសនេះ ចាប់តាំងពីចុងខែមីនា មក ហើយកូរ៉េខាងជើង បានបាញ់សាកល្បង SLBM ចុងក្រោយនៅខែតុលា ឆ្នាំ ២០១៩ ៕

ដោយ ឈូក បូរ៉ា

To Top