ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល ពន្លឿនផែនការ កាន់កាប់តំបន់ West Bank របស់ប៉ាឡេស្ទីន

យេរ៉ូសាឡឹម ៖ មន្ត្រីអ៊ីស្រាអែលបានឲ្យដឹងថា អ៊ីស្រាអែលបានចេញ ការដេញថ្លៃ សម្រាប់ការធ្វើទីផ្សារ នៃលំនៅដ្ឋានចំនួន ១៣៥៥យូនីត សម្រាប់ជនជាតិជ្វិហ្វ នៅក្នុងការតាំងទីលំនៅ របស់អ៊ីស្រាអែល នៅតំបន់ West Bank ដែលខ្លួនកាន់កាប់ ។

ការដេញថ្លៃនេះរួមមានផ្ទះចំនួន ៧២៩ ខ្នងនៅអារីល ដែលជាការតាំងទីលំនៅដ៏ធំមួយនៅកណ្ដាលតំបន់ West Bank នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។

រដ្ឋមន្ត្រីរូបនេះបានលើកឡើងថា ការពង្រឹង និងពង្រីកការតាំងទីលំនៅ របស់ជនជាតិជ្វីហ្វ នៅតំបន់ West Bank គឺជា “រឿងចាំបាច់ និងមានសារៈសំខាន់បំផុត នៅក្នុងចក្ខុវិស័យ នៃសហគ្រាស Zionist” ។

នៅថ្ងៃអាទិត្យផងដែរក្រុម Peace Now ដែលជាក្រុមឃ្លាំមើលការតាំង ទីលំនៅរបស់អ៊ីស្រាអែលបានឲ្យដឹងថា ក្រុមប្រឹក្សាផែនការ ជាន់ខ្ពស់ នៃរដ្ឋបាលស៊ីវិល ត្រូវបានគេរំពឹងថា នឹងកោះប្រជុំនៅថ្ងៃពុធ ដើម្បីអនុម័តលំនៅដ្ឋានថ្មី សម្រាប់ជនជាតិជ្វីហ្វ នៅក្នុងការតាំង ទីលំនៅនេះ។

ក្រុមប្រឹក្សានេះត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីផែនការ លំនៅឋានចំនួន ៣០ ដែលរួមមានលំនៅដ្ឋានចំនួន ២៨៦២យូនីត នៅក្នុងការតាំងទីលំនៅ។ ខ្លួនក៏រំពឹងថា នឹងអនុម័តលើលំនៅដ្ឋានចំនួន ១,៣០៣ យូនីត សម្រាប់ប្រជាជនប៉ាឡេស្ទីន នៅតំបន់ C ដែលជាតំបន់មួយនៅតំបន់ West Bank ដែលស្ថិតនៅក្រោមការគ្រប់គ្រង របស់អ៊ីស្រាអែល ។

ការតាំងទីលំនៅទាំងនោះ ស្ថិតនៅក្នុងតំបន់នេះ ដែលជាទឹកដីរបស់អ៊ីស្រាអែល ដែលបានរឹបអូសក្នុង សង្គ្រាមមជ្ឈឹមបូព៌ា ឆ្នាំ ១៩៦៧ ហើយបានគ្រប់គ្រងតាំង ពីពេលនោះមក ទោះបីមានការរិះគន់ពីអន្តរជាតិក៏ដោយ ។ ប៉ាឡេស្ទីនមាន បំណងចង់កសាង រដ្ឋនាពេលអនាគតរបស់ពួកគេ នៅលើទឹកដីទាំងនេះ ៕
ដោយ ឈូក បូរ៉ា

To Top