ព័ត៌មានអន្តរជាតិ

ថ្ងៃនេះ ! ជប៉ុន រៀបចំការបោះឆ្នោត គេរំពឹងថា លោក Fumio Kishida នឹងឈ្នះជាសាធារណៈ

តូក្យូ ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយឲ្យដឹង នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ថា នៅថ្ងៃអាទិត្យនេះ អ្នកបោះឆ្នោតជប៉ុន បាននំាគ្នាទៅបោះឆ្នោត ជាមួយគ្នានេះដែរ លោកនាយករដ្ឋមន្រ្តី Fumio Kishida សង្ឃឹមថា នឹងឈ្នះជាសាធារណៈ ដែលធ្វើឲ្យ ថមថយនូវជំងឺរាតត្បាត ជាមួយនឹងការសន្យា លើការចំណាយ ខណៈដែលអ្នកអភិរក្សបក្ស កាន់អំណាចដ៏យូរ របស់គាត់ស្វែង រកការចាប់ផ្តើមជាថ្មី។

លោក Kishida បានក្លាយជាមេដឹកនាំគណបក្ស ប្រជាធិបតេយ្យសេរី កាលពីមួយខែមុន បន្ទាប់ពីលោក Yoshihide Suga បានលាលែងពីមុខតំណែង ត្រឹមតែមួយឆ្នាំប៉ុណ្ណោះ ។ ដោយសារតែការមិនសប្បាយចិត្ត ជាសាធារណៈ ចំពោះការឆ្លើយតប របស់គាត់ ចំពោះជំងឺកូវីដ-១៩ ។

អ្នកវិភាគ បានលើកឡើងថា ខណៈនេះអាច បន្ធូរបន្ថយ ការខកចិត្តរបស់អ្នកបោះឆ្នោតមួយ ចំនួនរបស់បក្ស LDP ដែលកាន់អំណាច ស្ទើរ តែជាបន្ត បន្ទាប់ចាប់ តាំងពីទសវត្សរ៍ឆ្នាំ១៩៥០ ទំនងជានឹងបាត់បង់អាសនៈ ហើយអាចមានបញ្ហា ក្នុងការរក្សាសំឡេង ភាគច្រើនជាមេបញ្ជាការ របស់ខ្លួន ។

លោក Kishida វ័យ៦៤ឆ្នាំ បានសន្យាថា នឹងចេញកញ្ចប់ជំរុញថ្មី ដែលមានតម្លៃ រាប់សិបពាន់ពាន់លានយ៉េន ដើម្បីទប់ទល់នឹងផលប៉ះពាល់ នៃជំងឺរាតត្បាតលើសេដ្ឋកិច្ចធំទី៣ របស់ពិភពលោក ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top