ព័ត៌មានអន្តរជាតិ

អង់គ្លេស​ បញ្ជូនថ្នាំវ៉ាក់សាំងកូវីដ១៩ រាប់លានដូសបន្ថែម ឲ្យប្រទេសកំពុងអភិវឌ្ឍ

បរទេស៖ ប្រទេសអង់គ្លេស នឹងបញ្ជូនថ្នាំវ៉ាក់សាំងកូវីដ១៩ ចំនួន២០ដូសបន្ថែម ឲ្យទៅប្រទេសកំពុងអភិវឌ្ឍនានា នៅចុងឆ្នាំនេះ ហើយនេះជាអ្វី ដែលនាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson ប្រាប់មេដឹកនាំពិភពលោក ដទៃទៀតថា ជាវិធានការដ៏ចាំបាច់ខ្លាំងមួយ ដើម្បីពន្លឿនការងើបឡើង នៃសេដ្ឋកិច្ចក្រោយរោគរាតត្បាត។

មេដឹកនាំនៃប្រទេសដ៏មានបំផុតទាំង២ លើពិភពលោក ជួបជុំគ្នាក្នុងទីក្រុងរ៉ូម នៅក្នុងកិច្ចប្រជុំមួយ ដែលលោក Boris Johnson សង្ឃឹមថា នឹងធ្វើឲ្យមានភាពវិវត្ត ទៅមុខលើការបង្កើតការប្តេជ្ញា ដ៏ម៉ឺងម៉ាត់ ដើម្បីកាត់បន្ថយការរំភាយ ឧស្ម័នពុល នៅមុនពេលកិច្ចពិភាក្សាគ្នា អំពីបញ្ហាអាកាសធាតុ ក្នុងទីក្រុង Glasgow នៅជំនួបកំពូល COP26 របស់អង្គការសហប្រជាជាតិ។

ប៉ុន្តែលោកក៏ចាំបាច់ ត្រូវការទទួលបានការគាំទ្រ ពីប្រទេសកំពុងអភិវឌ្ឍនានា ដែលខ្លះកំពុងជួបប្រទះឥទ្ធិពលអាក្រក់ នៃការកើនកម្ពៅពិភពលោករួចទៅហើយ និងប្រឹងប្រែងដើម្បីចាក់ថ្នាំវ៉ាក់សាំង ឲ្យប្រជាជនខ្លួន ប្រឆំាងនឹងជម្ងឺកូវីដ១៩ ស្របពេលដែលបណ្ដាប្រទេស លោកខាងលិចឈាននាំមុខ។

ប្រទេសអង់គ្លេស បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនទើបបានបញ្ជូនថ្នាំវ៉ាក់សាំង ចំនួន១០លានដូស ទៅឲ្យទីភ្នាក់ងារចែករំលែង ថ្នាំវ៉ាក់សាំង COVAX ជាមួយ១០ដូសបន្ថែមទៀត នឹងត្រូវបញ្ជូនទៅឲ្យក្នុងពេល ប៉ុន្មានសប្ដាហ៍ខាងមុខនេះ ដោយសរុបទាំងអស់ ក្នុងឆ្នាំ២០២១នេះ គឺមានចំនួន៣០,៦លានដូស៕ ប្រែសម្រួល៖ប៉ាង កុង

To Top