ព័ត៌មានអន្តរជាតិ

មេដឹកនាំពិភពលោកជាង ១០០នាក់សន្យាបញ្ចប់ការកាប់បំផ្លាញព្រៃឈើនៅឆ្នាំ២០៣០

GLASGOW៖ មេដឹកនាំពិភពលោកជាង ១០០នាក់ បានសន្យាថានឹងបញ្ឈប់ និងប្រឆាំង ការកាប់បំផ្លាញព្រៃឈើ និងការរិចរិលដីនៅចុងបញ្ចប់នៃទសវត្សរ៍នេះ ដោយគាំទ្រដោយមូលនិធិសាធារណៈ និងឯកជនចំនួន ១៩ ពាន់លានដុល្លារអាមេរិក ដើម្បីវិនិយោគលើការការពារ និងស្ដារព្រៃឈើ។

សេចក្តីថ្លែងការណ៍រួមនៅក្នុងកិច្ចពិភាក្សាស្តីពីអាកាសធាតុ COP26 នៅទីក្រុង Glasgow ត្រូវបានគាំទ្រដោយមេដឹកនាំនៃប្រទេសនានា រួមមានប្រទេសប្រេស៊ីល ឥណ្ឌូនេស៊ី និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដែលមានចំនួនសរុប ៨៥ ភាគរយនៃព្រៃឈើពិភពលោក។

សេចក្តីប្រកាសរបស់មេដឹកនាំ Glasgow ស្តីពីព្រៃឈើ និងការប្រើប្រាស់ដីនឹងគ្របដណ្តប់ព្រៃឈើសរុបជាង ៣៣,៦លានគីឡូម៉ែត្រការ៉េ នេះបើយោងតាមសេចក្តីថ្លែងការណ៍ពីការិយាល័យនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសក្នុងនាមមេដឹកនាំ។

មេដឹកនាំអង់គ្លេសលោក បូរីស ចនសុន បានលើកឡើងថា “យើងនឹងមានឱកាសបញ្ចប់ប្រវត្តិសាស្រ្តដ៏យូរអង្វែងរបស់មនុស្សជាតិក្នុងនាមជាអ្នកសញ្ជ័យធម្មជាតិ ហើយជំនួសមកវិញឱ្យក្លាយជាអ្នកថែរក្សារបស់វា” ដោយហៅវាថាជាកិច្ចព្រមព្រៀង ដែលមិនធ្លាប់មានពីមុនមក។

គំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាល និងឯកជនបន្ថែមមួយចំនួនត្រូវបានចាប់ផ្តើមនៅថ្ងៃអង្គារនេះ ដើម្បីជួយដល់គោលដៅនោះ រួមទាំងការសន្យារាប់ពាន់លាន សម្រាប់អាណាព្យាបាលជនជាតិដើមភាគតិចនៃព្រៃឈើ និងកសិកម្មប្រកបដោយនិរន្តរភាព។

យោងតាមវិទ្យាស្ថានធនធានពិភពលោកមិនរកប្រាក់ចំណេញ (WRI) បានឱ្យដឹងថា ព្រៃឈើស្រូបយកប្រហែល៣០ ភាគរយនៃការបញ្ចេញកាបូនឌីអុកស៊ីត។ ព្រៃឈើយកការ បំភាយឧស្ម័នចេញពី បរិយាកាសហើយការពារមិនឱ្យ អាកាសធាតុឡើងកម្ដៅ។

ប៉ុន្តែបម្រែបម្រួលអាកាសធាតុធម្មជាតិ នេះកំពុងបាត់បង់យ៉ាងឆាប់រហ័ស។ ពិភពលោកបានបាត់បង់ព្រៃឈើ ២៥៨០០០ គីឡូម៉ែត្រក្រឡាក្នុងឆ្នាំ២០២០ នេះបើយោងតាមគំនិតផ្តួចផ្តើមតាមដានការកាប់បំផ្លាញព្រៃឈើរបស់ WRI ហើយនោះជាតំបន់ធំជាង ចក្រភព អង់គ្លេស៕

ដោយ ឈូក បូរ៉ា

To Top